បើតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយ  បានអោយដឹងថា  បុរសជនជាតិចិនម្នាក់ដែលមានឈ្មោះថា Ye Tongxin នឹងមានវ័យ 48 ឆ្នាំ មកពីខេត្ត Nanjing ប្រទេសចិន ត្រូវបានអោយដឹងថា​ គាត់មានទេពកោសល្យពិសេសម៉្យាង ដែលអ្នកឯទៀតពិបាកនឹងធ្វើតាម

/

ទេពកោសល្យពិសេសនោះ គឺថា គាត់អាចកាត់ផ្តាច់នូវបន្លែ ឬក៏ផ្លែឈើបាន ដោយប្រើសន្លឹកបៀរបា្លស្ទិចតែប៉ុណ្ណោះ ហើយលោកអ្នកប្រាកដជាលាន់មាត់ថា គាត់គឺជា real life fruit ninja ។ គួរបញ្ជាក់ផងដែរថា គាត់អាចមានសមត្ថភាពពិសេសទៅបានក៏ដោយសារការប្រឹងប្រែងផងដែរ ពោលគឺគាត់បានអនុវត្តវារយៈពេលជាង 10 ឆ្នាំចុងក្រោយ ដោយបានចំណាយពេលក្នុង 1 ថ្ងៃ ពីរម៉ោង។

មិនត្រឹមតែប៉ុណ្ណោះ   គាត់ក៏មានបំណងក្នុងការបំបែកឯតទគ្គកម្មពិភពលោកផងដែរ   ពោលគឺ  ដើម្បីជោគជ័យនៅក្នុងការបំបែកឯតទគ្គកម្មពិភពលោកថ្មី គាត់ត្រូវតែប្រើសន្លឺកបៀរប្លាស្ទិច ក្នុងការកាត់ផ្លែត្រសក់អោយបានចំនួន 19 ដោយចំណាយថេរវេលាតិចជាង 1 នាទី តែមកទល់នឹងពេលនេះ គាត់កំពុងតែអភិវឌ្ឍន៍នូវសមត្តភាពខ្លួន  ដើម្បីឈានទៅដល់ការដណ្តើមយកនូវពានឯតទគ្គកម្មពិភពលោកថ្មី។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ សមត្តភាពពិសេសរបស់គាត់ឈានដល់កំរិតណានោះសូមតាមដានទស្សនានូវវីដេអូ clip ខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ មង្គលប្រភព ៖ oddity & youtube