នៅតំបន់គ្រោះថ្នាក់មួយនៃដងផ្លូវ បណ្ដានារីអាក្រាតកាយ ឈរនៅក្បែរផ្លូវ កាន់ស្លាកសញ្ញាចរាចរណ៍ ធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើលជាខ្លាំង។

/

អ្នកដែលបានចូលរួមធ្វើដំណើរនៅតាមដងផ្លូវនៅរុស្ស៊ី កំពុងតែសប្បាយរីករាយជាមួយនឹងការដែលពួកគេត្រូវបន្ថយល្បឿននៅលើដងផ្លូវ ដោយសារតែបណ្ដានារីអាក្រាតកាយ កាន់ស្លាកសញ្ញាចរាចរណ៍ នៅត្រង់កំណាត់ផ្លូវដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់។

/

យុទ្ធនាការសុវត្ថិភាពចរាចរណ៍នេះ កំពុងត្រូវបានសាកល្បង និងបង្ហាញថា មានប្រសិទ្ធភាពក្នុងការបន្ថយល្បឿនរបស់បណ្ដារថយន្ដដែលធ្វើដំណើរមកដល់កំណាត់ផ្លូវសម្រាប់អ្នកថ្នើរជើង នៅតំបន់ Severny។

ការសាកល្បងខាងលើត្រូវបានចាប់ផ្ដើមពីឆ្នាំ ២០១៣ ប៉ុន្តែ គំនិតនេះ ទើបតែត្រូវបានធ្វើឡើងសាជាថ្មីនៅក្នុងការជជែកវែកញែកទូទាំងប្រទេស ស្ដីអំពីថា តើត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ ជាង ៣០.០០០ករណីជារៀងរាល់ឆ្នាំ នៅតាមដងផ្លូវនៅរុស្ស៊ី។

/

ក្នុងរបាយការណ៍មួយនិយាយថា យុទ្ធនាការសុវត្ថិភាពចរាចរណ៍មានឈ្មោះថា Avtodrizhenia នេះសរសេរថា ៖ “ស្ទើរតែទាំងអស់នៃអ្នកបើកបរល្បឿនលឿនហួសកំណត់គឺជាបុរស ហើយពួកគេបានបន្ថយល្បឿនដើម្បីមើលស្រីស្អាតកាន់ស្លាកសញ្ញាចរាចរណ៍”។

ពុំមានរបាយការណ៍ណាមួយនិយាយថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារការបែកអារម្មណ៍នោះទេ។

/

ម្នាក់ក្នុងចំណោមស្រីស្អាតកាន់ស្លាកសញ្ញាចរាចរណ៍ ថ្លែងថា ៖ “ការបើកបររថយន្ដនៅទីនេះ តែងតែមានល្បឿនលឿននៅពេលពួកគេឆ្លងកាត់ភូមិ ឬទីប្រជុំជន បើទោះនៅក្បែរផ្លូវមានដាក់ស្លាកសញ្ញាចរាចរណ៍ ដូច្នេះហើយទើបយើងខ្ញុំ ត្រូវធ្វើការងារនេះ”។

បុរសអ្នកបើករថយន្ដម្នាក់ឱ្យដឹងថា ៖ “ប្រការនេះពិតជាល្អណាស់។ ខ្ញុំចង់ឃើញស្រីស្អាតច្រើននៅតាមដងផ្លូវ។ ខ្ញុំនឹងមើលទៅលើស្លាកសញ្ញា។ វានឹងណែនាំដល់អ្នកបើកបរដទៃទៀត”។

/

Igor Mikhailushkin អ្នកដឹកនាំសេវាព័ត៌មាននគរបាលក្នុងតំបន់ នៅ Nizhny Novgorod ដែលជាកន្លែងសាកល្បងយុទ្ធនាការខាងលើ ឱ្យដឹងថា ៖ “យើងខ្ញុំបានធ្វើយុទ្ធនាការដូចគ្នានេះ កាលពីឆ្នាំទៅ និងឆ្នាំនេះ ដើម្បីធ្វើឱ្យអ្នកបើកបរគោរពដល់ច្បាប់បន្ថយល្បឿន។ ប៉ុន្តែ កាលពីឆ្នាំទៅ ពួកគេស្លៀកពាក់ខោអាវច្រើនជាងនេះ”។

ការស្ទង់មតិអន្តរជាតិមួយបានឱ្យដឹងថា ដងផ្លូវនៅប្រទេសរុស្ស៊ី គឺជាកន្លែងគ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ thesun