ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង បានរៀបចំក្នុងការសាកល្បងនុយក្លេអ៊ែរសាជាថ្មី ពោលគឺជាលើកទី ៣ បន្ទាប់ពីប្រទេសនេះ បានសាកល្បងនូវនុយក្លែរអ៊ែរ ២ លើករួចមកហើយកាលពីឆ្នាំកន្លងទៅ ពោលគឺ នៅក្នុងឆ្នាំ ២០០៦ និងឆ្នាំ ២០០៩ នេះបើយោងតាមសម្តីរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Kim Kwan-Jin បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន កាលពីថ្ងៃពុធ ម្សិលមិញនេះ។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា កាលពីថ្ងៃទី២២ តុលាថា ទីតាំងសាកល្បងនុយក្លេអ៊ែរសំខាន់របស់កូរ៉េខាងជើងទទួលរង ការខូចខាតនានា ក្រោយទឹកជំនន់ក៏ប៉ុន្តែការងារជួសជុលកំពុង តែជំរុញ ។ បណ្តារូបថតផ្កាយរណបពីទីតាំងសាកល្បងនុយក្លេអ៊ែរ ក្រោមដីរបស់កូរ៉េខាងជើងគឺមាន ទីតាំង នាភាគឦសានប្រទេសបង្ហាញពីការងារជួសជុលការខូចខាត បណ្តាលមកពីទឹកជំនន់កាលពីរដូវក្តៅនេះ ។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពព័ត៌មានស៊ើបការណ៍របស់កូរ៉េខាងត្បូង គូសបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងខ្លាំង និង ទឹកជំនន់បណ្តាលឱ្យមានការខូចខាតក្នុងរូងក្រោមដីមួយ ។ កូរ៉េខាងជើងបានកសាងទីតាំងក្រោមដីថ្មី ២ ទៀតបន្ថែមលើ បណ្តារូងក្រោមដីដែលមានរួចមកហើយ៕
ដោយ ៖ រិទ្ទីប្រភព ៖ yahoo