នៅថ្ងៃនេះ Facebook បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់កម្មវិធីមួយគឺ “Year In Review” សម្រាប់អ្នកប្រើ ប្រាស់ អាចធ្វើការរំលឹកឡើងវិញរាល់បណ្តាអនុស្សាវរីយ៍ទាំងអស់របស់ខ្លួន ដែលមាននៅក្នុងឆ្នាំ២០១៥ នេះ។ ចំនុចពិសេសសម្រាប់ឆ្នាំនេះគឺ “Year in Review” អនុញ្ញាតឲ្យអ្នកអាចធ្វើការផ្លាស់ប្តូរ បណ្តា រូបថត ដែលអ្នកចង់បង្ហាញ ទៅតាមចិត្តចង់បានរបស់អ្នកប្រើប្រាស់។ កត្តានេះ ធ្វើឲ្យអ្នកប្រើប្រាស់អាច ដកចេញបាន នូវរាល់បណ្តារូបថតអនុស្សាវរីយ៍ ដែលជូរចត់ មិនសប្បាយចិត្ត ក៏ដូចបណ្តារូបថត ទាំងឡាយណា ដែលអ្នកគិតថាគ្មានប្រយោជន៍ សម្រាប់បង្ហាញវា នៅក្នុង “Year In Review”  បាន។

/

/

ពេលនេះអ្នកអាចដំណើរការនូវកម្មវិធី “Year In Review” នៅលើ app Facebook ក្នុងឧបករណ៍ចល័ត ក៏បាន ឬនៅលើ Website ដោយចុចតាមតំណភា្ជប់នេះ https://www.facebook.com/yearinreview

- អានអត្ថបទ៖ Google បង្ហាញណែនាំ ផ្ទៃនាឡិកា Android Wear ស្អាតៗ ពីបណ្តាក្រុមហ៊ុនរចនាម៉ូត ល្បីៗ- អានអត្ថបទ៖ iPad Air 3 នឹងបង្ហាញខ្លួននៅពាក់កណ្តាលដើមឆ្នាំក្រោយ ស្របពេលវេលានៃការ បង្ហាញ AppleWatch 2 និង iPhone 6C

 

 

ប្រែសម្រួល៖ មង្គលប្រភព៖ Facebook, Tinhte