អង់គ្លេស៖​​ នៅពេលដែល​ គេបង្ហោះរូបភាពនៃបុរសម្នាក់ចូលទៅក្នុងអ៊ីនធ័រណេត ដែលបុរសនោះបានធ្លាក់ពីលើភ្នំទឹកកក ហើយមិនមានគ្រោះថ្នាក់អ្វីដល់ជីវិត គឺបានធ្វើអោយមនុស្សជាច្រើន ធ្វើការស្ងើចសសើរយ៉ាងខ្លាំង ថាបុរសនោះ ពិតជាមានសំណាងមែន។

width=455

លោក Roberts ដែលមានវ័យ ៤០ឆ្នាំ ជនជាតិអង់គ្លស បាននិយាយថា គាត់ពិតជាមានសំណាងមែន ដែលរូបគាត់ បានធ្លាក់ពីលើភ្នំទឺកកក កម្ពស់ ១០០​ft ដែលស្មើនឹង ៣០.៤៨ម៉ែត្រតែមិនមានគ្រោះថ្នាក់អីសោះ។ គាត់បន្ដថា ភ្នំទឹកកក នៅតំបន់ Cwm Glas គឺមានលក្ខណៈចោតខ្លាំង នឹងមានកម្ពស់ខ្ពស់ណាស់ដែរ។

width=455

គា​ត់បានបន្ថែមថា ខណៈដែលគាត់បាននឹងកំពុងឡើង បានកម្ពស់ ៣០ម៉ែត្រ ស្រាប់តែមានដុំបំណែកទឹកកក បានធ្លាក់ពីលើគាត់ ដែលធ្វើអោយគាត់របូតដៃធ្លាក់ តែដោយសំណាងល្អគាត់បានប្រើខ្លូន និងឧបករណ៍របស់គាត់ដើម្បីទប់ជំហ៊រ កុំអោយធ្លាក់មកក្រោមទៀត។​ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ dailymail