នៅក្នុងស្ថានភាពនៃការផលិតប្រេងឥន្ទនៈនៅអាមេរិកខាងជើង និងតំបន់ផ្សេងៗក្នុងពិភពលោកកំពុងងើបឡើងវិញ ការរក្សាអោយតម្លៃប្រេងស្ថិតនៅក្នុងកម្រិតសមស្របមួយនឹងនាំមកនូវផលប្រយោជន៍ច្រើនដល់ពិភពលោក។

ការផលិតប្រេងឥន្ទនៈនៅអាមេរិក និងកាណាដាបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ខណៈដែល Saudi Arabia អាចផលិតបាន ១២,៥លានធុងក្នុងមួយថ្ងៃជាកម្រិតឯតទគ្គកម្មមួយរបស់ប្រទេសនេះ។ ទោះជាយ៉ាងនេះក្ដីតម្លៃប្រេងនៅតែឡើងខ្ពស់ដដែល។

ដើម្បីដោះស្រាយចំពោះបញ្ហាខ្វះខាត និងតម្លៃរបស់ប្រេងក្នុងទីផ្សារ អាមេរិក និងអ៊ឺរ៉ុបកំពុងពិចារណាទៅលើដំណោះស្រាយមិនធម្មតា និងមិនចាំបាច់មួយ នោះគឺប្រើប្រាស់ប្រេងពីឃ្លាំងផ្ទុកប្រេងយុទ្ធសាស្ដ្ររបស់ខ្លួន។

លោក Naimi រដ្ឋមន្ដ្រីក្រសួងប្រេងរបស់អារ៉ាប់បានបង្ហាញពីការអស់សង្ឃឹមរបស់ខ្លួននៅលើទំព័រ Financial Times ថា ខ្លួនមិនអាចបញ្ចុះតម្លៃប្រេងបាន បើទោះជាមានប្រភពផ្គត់ផ្គង់ច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្ដែគេបានដឹងថា គន្លឹះខំសាន់សម្រាប់ដោះស្រាយបញ្ហានេះគឺនៅតែស្ថិតនៅលើប្រទេសនេះដដែល។

/

ប្រេងសាំងនៅគ្រប់ទិសទីមានតម្លៃខ្ពស់

នៅលើទំព័រសារព័ត៌មាន លោក Naimi ​បាននិយាយថា Saudi Arabia ត្រៀមខ្លួនក្នុងការ បង្កើនការផលិតប្រេងរបស់ខ្លួនឡើងដល់ ១២,៥លានធុងក្នុងមួយថ្ងៃ ខណៈដែលឃ្លាំងផ្ទុកប្រេងរបស់ប្រទេសនេះនៅបរទេសអស់កន្លែងដាក់។ នេះអាចបំពេញការខ្វះខាតទាំងស្រុង ខណៈដែលប្រភពប្រេងពីអ៊ីរ៉ង់ត្រូវបាត់ខ្លួនពីទីផ្សារ។

ប៉ុន្ដែហេតុអ្វីបានជាតម្លៃប្រេងនៅតែឡើងខ្ពស់?

ជាការងាយយល់ ព្រោះថា Saudi Arabia កំពុងមានបំណងមិនប្រើប្រាស់សក្ដានុពលទីផ្សាររបស់ខ្លួន។ លទ្ធផលនេះក៏ដូចទៅនឹងព្រឹតិការណ៍កាលពីមុនឆ្នាំ ១៩៨៥ ដែលទីផ្សារ និងប្រាក់ចំណូលរបស់ Saudi Arabia ​ត្រូវធ្លាក់ចុះដោយសារតែគោលនយោបាយរបស់ OPEC។ ក្នុងបណ្ដាឆ្នាំមុនអំឡុងពេលនោះ ផលិតផលប្រេងរបស់ Saudi Arabia បានធ្លាក់ពី ១០,៣លានធុង មកនៅត្រឹម ៣,៦លានធុងក្នុងមួយថ្ងៃសម្រាប់ការខិតខំការពារតម្លៃដែល OPEC បានកំណត់។ តាំងពីពេលនោះមក ប្រទេសនេះលែងអនុវត្តទៅតាមការកំណត់បែបនេះរបស់ OPEC ហើយងាកមកសម្រេចចិត្តទៅតាមតម្លៃទីផ្សារ។

ជាក់ស្ដែង Saudi Arabia មិនអនុញ្ញាតអោយប្រទេសផ្សេងទិញ លក់ប្រេងរបស់ខ្លួន ឬលក់ប្រេងដែលមិនមានការកំណត់អំពីការលក់មកវិញ។ ប្រទេសនេះនឹងលក់អោយតែប្រទេសដែលជាអ្នកប្រើប្រាស់ចុងក្រោយ ដូចជាបណ្ដាប្រទេសចម្រាញ់ប្រេងជាដើម។ ប្រការនេះមានន័យថា ប្រភពប្រេងគឺមានជាស្រេច ប៉ុន្ដែនឹងមិនលក់ចេញនោះទេ ប្រសិនប្រទេសចម្រាញ់ប្រេងនានាមិនមានតម្រូវការ។ និយាយជារួម Saudi Arabia ប្រៀបដូចជាធនាគារកណ្ដាលរបស់ពិភពលោក។

ប្រសិន Saudi Arabia អនុញ្ញាតអោយប្រទេសនានាទិញប្រេងមិនទាន់ចម្រាញ់របស់ខ្លួនដើម្បីអោយប្រទេសទាំងនោះអាចលក់ចេញទៅអោយភាគីមួយទៀត នោះប្រភពផ្គត់ផ្គង់ដ៏ច្រើនរបស់ប្រទេសនេះនឹងអាចបញ្ចុះតម្លៃដោយឯកឯង។

តាមការពិត ប្រទេស Saudi Arabia ពុំមានលទ្ធភាពក្នុងការគ្រប់គ្រងតម្លៃប្រេងនោះទេ ប៉ុន្ដែវាគ្រាន់តែជាផលប៉ះពាល់តែប៉ុណ្ណោះ។

នៅក្នុងស្ថានភាពនៃការផលិតប្រេងឥន្ទនៈនៅអាមេរិកខាងជើង និងតំបន់ផ្សេងៗក្នុងពិភព លោកកំពុងងើបឡើងវិញ ការរក្សាអោយតម្លៃប្រេងអោយស្ថិតនៅក្នុងកម្រិតសមស្របមួយនឹងនាំមកនូវផលប្រយោជន៍ច្រើនដល់ពិភពលោក។

គោលដៅរបស់ Saudi Arabia គឺធ្វើអោយតម្លៃនៅត្រឹមប្រហែល ១០០ដុល្លារក្នុងមួយធុង នេះក៏ជាតម្លៃមួយដែលមានប្រយោជន៍ដល់ប្រទេសឧស្សហកម្ម។

Saudi Arabia គួរតែក្លាយជាអ្នកសម្រេចលើតម្លៃ គឺមិនមែនចេះតែធ្វើតាមតម្លៃទីផ្សារនោះទេ។ តម្លៃប្រេងក៏គួរតែត្រូវបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ G-20 ​និងកិច្ចប្រជុំអន្ដរជាតិផ្សេងៗទៀត។

ការជួយអោយ Saudi Arabia បានក្លាយជាប្រទេសកំពូលបំផុតក្នុងការផ្គត់ផ្គង់ប្រេងគឺជាប្រការល្អមួយសម្រាប់អាមេរិក និងពិភពលោក ហើយវាក៏ជាកត្តាមួយបង្កការលំបាកដល់ក្រុង Tehran។

កត្តាតម្លៃប្រេង ១០០ដុល្លារក្នុងមួយធុង ការលើក Saudi Arabia អោយក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងធំជាងគេដើម្បីទប់ទល់នឹងអ៊ីរ៉ង់ជាដើម គឺជាប្រយោជន៍ធំមួយរបស់អាមេរិក និងសម្ព័ន្ធមិត្ត រួមនឹងប្រទេសឧស្សហកម្មមួយចំនួន  ដូច្នេះតម្លៃប្រេងពិតជាពិបាកក្នុងការបញ្ចុះតម្លៃ៕

 ដោយ ៖ សូរីយ៉ាប្រភព ៖ Zing