តារាប្រុសរូបសង្ហារលោក Pon Nawasch សម្ដែងជាមួយនឹងកញ្ញា Patricia Good ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០១៧ គឺរឿង “Sai Lub Jub Abb” ។ នាពេលនោះ លោក Pon Nawasch សម្ដែងជាតួនាយ  ‘Panthit’ ដែលជាតួឯករង ខណៈដែលកញ្ញា Patricia Good សម្ដែងជាតួឯកជាមួយនឹងលោក Boy Pakorn ។

/

នៅឆ្នាំនេះ លោក Pon Nawasch ចាប់ដៃគូសម្ដែងជាមួយនឹងកញ្ញា Patricia Good ម្ដងទៀត នៅក្នុងរឿង “Koo Wein” ។ ខ្សែភាពយន្ដភាគថ្មីនេះ ថតជិតចប់ហើយ ។ កាលពីឆ្នាំ ២០១៩ លោកត្រូវបានគេចាប់ដៃគូឱ្យសម្ដែងជាមួយនឹងតារាស្រី Nychaa Nuttanicha នៅក្នុងខ្សែភាពយន្ដរឿង “Plerng Prang Tian”។ នៅពេលឆាប់ៗខាងមុខនេះ តារាប្រុសរូបនេះ នឹងចាប់ដៃគូសម្ដែងជាមួយនាង នៅក្នុងខ្សែភាពយន្ដថ្មីផលិតឡើងវិញរឿង “Sapai Sai Strong” ៕

/

/

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate