(មីឈីហ្គែន)៖ ស្ត្រីម្នាក់រស់នៅរដ្ឋមីឈីហ្គែន កំពុងតែធ្វើការប្តឹងផ្តល់ គ្រូពេទ្យដែលប្រាប់ថា នាងមិនអាចមានផ្ទៃពោះបានទេ តែនៅទីបំផុត នាងក៏អាចមានកូន បានដូចបំណង។

Lori Parson Cichewicz ឥលូវនេះ មានអាយុ៥០ឆ្នាំ ហើយនាងនិ​យាយថា កាលពីឆ្នាំ២០០៨ នាងបានទៅជួបគ្រូពេទ្យម្នាក់ ដែលគាត់ប្រាប់ថា ស្បូននាងបិទ ដូច្នេះមិនអាចមានផ្ទៃពោះ​បានឡើយ តែប្រមាណជាបីឆ្នាំក្រោយ នាងក៏មានគភ៌ ហើយក៏សម្រាលបានកូនស្រីម្នាក់ ដោយដាក់ឈ្មោះថា Reagan ។

បន្ទាប់ពីនាង មានកូនដូចបំណងហើយ Cichewicz ក៏ដាក់ពាក្យប្តឹងគ្រូពេទ្យនោះ ដោយ​ចោទថា វិភាគនិងពិនិត្យខុស ធ្វើឲ្យមានកើតស្ត្រេស ព្រោះតែគិតថា ខ្លួននឹងមិនអាចមានកូន តែអ្វីៗពិតជាបានជួយនាង ឲ្យសម្រេចបំណងមាន​បុត្រ ដូច ប្រាថ្នា មិនដូចដែលគ្រូពេទ្យ ពិនិត្យមានការធ្វេសប្រហែស បែរជានិយាយប្រាប់ថា ស្បូននាងមិនបើក និងមិនអាចមានកូនបានទៅវិញ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង