ព័ត៌មានអន្តរជាតិ  ៖​  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  rocketnews  ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ​គ្រោងឆ្អឹងសត្វដ៏ធំសម្បើមមិនស្គាល់អត្តសញ្ញាណមួយ   ត្រូវបានរកឃើញនៅក្នុងទន្លេ​  ក្នុងខេត្ត  Shandong ប្រទេសចិន។

width=451

គួរបញ្ជាក់ផងដែរថា   វាគឺជាការរកឃើញពីសំណាក់បុរស ដែលជាអ្នកនេសាទម្នាក់  នៅក្នុងទន្លេនាខេត្ត Shandong កាលពីថ្ងៃទី ២៨ មីនាកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រភពសារព័ត៌មានដដែល បានបន្ថែមថា គ្រោងឆ្អឹងសត្វមិនស្គាល់អត្តសញ្ញាណមួយនេះ ត្រូវបានមើលថែទាំយ៉ាងល្អិតល្អន់បំផុត  មុននឹងរូបថតរបស់វាត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ក្រោយពីបានរកឃើញនាប៉ុន្មានថ្ងៃកន្លងទៅនេះ៕

width=447

ដោយ ៖​ ពិសិដ្ឋប្រភព ៖ rocketnews