ព័ត៌មានអន្តរជាតិ ៖  កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ  ប្រជាជនលើពិភពលោក ក៏ដូចជា គ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់  មានការចាប់អារម្មណ៍មែនទែន  ទាក់ទិនទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសមហាអំណាចលើលោក ដែលនៅក្នុងនោះមានបេក្ខភាពពីររូប បានមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាទីបំផុត ខណៈពេលដែលសម្លេងឆ្នោតមានភាពប្រកៀកប្រកិតគ្នាផងដែរ ។

width=469លោក អូបាម៉ា​ និងក្រុមគ្រួសារ វិលដល់ សេតវិមាន ក្រោយពីបានយកជ័យជំនះលើការបោះ                ឆ្នោត​ ដោយបានផ្តួលលោក មីត រ៉ូមនី មកពីគណបក្សសាធារណរដ្ឋ

គួររំឭកផងដែរថា បេក្ខភាពដែលមានការប្រកួតប្រជែងដ៏ស្វិតស្វាញនោះ រួមមានលោក បារ៉ាកអូបាម៉ា មកពីគណបក្សប្រជាធិបតេយ្យ និងលោក មីត រ៉ូមនី មកពីគណបក្សសាធារណរដ្ឋ។ តែជាលទ្ធផល  លោក មីត រ៉ូមនី មកពីគណបក្សសាធារណរដ្ឋ ក៏ដូចជាអតីតអភិបាលរដ្ឋនោះ មិនអាចយកជ័យជំនះពីលោក បារ៉ាក់ អូបាម៉ា បាននោះទេ ស្របពេលដែល លោក អូបាម៉ា ទទួល​បាន​ជិត ​៣០០ សំឡេងឯណោះ រីឯលោក រ៉ូមនី​ ទទួលបានត្រឹមតែ ២០១​ សំឡេង ខណៈ​លក្ខខណ្ឌ​បោះឆ្នោត​ អ្នក​ឈ្នះ​ត្រូវ​ការ​តែ​ ២៧០ សំឡេង​ប៉ុណ្ណោះ ។

លើសពីនេះទៅទៀត  បើយើងងាកក្រឡេកទៅមើលទំព័រសារព័ត៌មានបរទេស ដេលីម៉ែលវិញ​ គេបែរជាឃើញមាននូវ List ដែលបានបញ្ជាក់អោយដឹងពីភាគរយ គាំទ្រដល់បេក្ខភាពប្រធានាធិបតីទាំងពីររូបនេះ  ពីសំណាក់ក្រុមមនុស្សគ្រប់ស្រទាប់វណ្ណៈ  មានតាំងពីពួកស្បែកស និងពួក ស្បែកខ្មៅ ។ គួររំឭកផងដែរថា List  ដែលបានបង្ហាញពីភាគរយនៃការគាំទ្រ អាចធ្វើទៅបានក្រោយពីមានការបោះឆ្នោតរួចជាស្ថាពរ  ទូទាំងប្រទេស។  ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ លោក អូបាម៉ា ជាប់ឆ្នោតលើកនេះ  ដោយសារមានអ្នកគាំទ្រមកពីមជ្ឈដ្នានណាខ្លះ ទស្សនា List ខាងក្រោមនេះ បន្តិចទៅ ៖

width=306

ដោយ​ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល