ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័របរទេស ដែលជាទំព័រសារព័ត៌មាននាំមុខ បានអោយដឹងថា កាលពីពេលថ្មីៗនេះ បង្កងសមុទ្រពណ៌ខៀវ ដែលត្រូវបានគេស្គាល់ថា ជាប្រភេទបបង្កងសមុទ្រកម្រម្យ៉ាង ត្រូវបានគេប្រទះឃើញសាជាថ្មី នៅឯឆ្នេរសមុទ្រប្រទេសកាណាដា។

គួរបញ្ជាក់ផងដែរថា បង្កងសមុទ្រពណ៍ខៀវដ៏កម្រមួយប្រភេទនេះ ត្រូវបានប្រទះឃើញ ក៏ដូចជានេសាទបានដោយ Captain ទូកនេសាទបង្កងសមុទ្រ គឺលោក Bobby Stoddard មានវ័យ ៥១ ឆ្នាំ ខណៈពេលដែលគាត់ទើបតែបានជួបប្រទះវាជាលើកដំបូង ស្របពេលដែលគាត់បានក្លាយជាអ្នកនេសាទចាប់តាំងពី ៣៣ ឆ្នាំមុនមកម្ល៉េះ។

លើសពីនេះទៅទៀត បើយោងតាម វិទ្យាស្ថានជំនាញសាស្រ្តខាងបង្កងសមុទ្រ (Lobster Insti-tute) បានបញ្ជាក់អោយដឹងថា បង្កងសមុទ្រពណ៌ខៀវ ដែលជាប្រភេទបង្កងកម្រមួយនេះ ត្រូវបានរកអោយឃើញថា វាមានប្រូតេអ៊ិន ច្រើនជាងបង្កងដទៃៗទៀត៕
ដោយ ៖ ពិសីប្រភព ៖ Happen