យើងទាំងអស់គ្នាបានដឹងថា នៅលើលោកយើងនេះ តែងតែមានរឿងចម្លែកៗកើតមានឡើងដោយឡែក នាពេលនេះ មានបុរសម្នាក់ដែលមានឈ្មោះថា Spencer West បានឡើងលើភ្នំ Kilimanjaro ដែលខ្ពស់ជាងគេនៅទ្វីបអាហ្វ្រិក ស្របពេលដែលគាត់ឡើងដោយប្រើដៃ ពីព្រោះថាគាត់គ្មានជើងទាំងគូរដូចមនុស្សផ្សេងទៀតនោះទេ។
លោក West បានកើតមកជាមួយជំងឺប្លែកម៉្យាង ដែលក្រោយមកនៅពេលដែលគាត់មានអាយុ៥ ឆ្នាំលោកវេជ្ជបណ្ឌិតតំរូវអោយរូបគាត់កាត់ជើងទាំងពីរចេញ ។ ប៉ុន្តែមកទល់នឹងពេលនេះលោកមានអាយុ ៣១ ឆ្នាំហើយ ហើយគាត់បានជោគជ័យដោយគាត់បានឡើងដល់កំពូលភ្នំKilimanjaro ស្របពេលដែលមានមនុស្សជាច្រើននិយាយថា គាត់ប្រហែលជាមិនអាចធ្វើបាន។
លោក West ពេលឡើងដល់កំពូលភ្នំ
បើយោងតាមរបាយការណ៍ CTV បានអោយដឹងថា គាត់បានឡើងដល់កំពូលភ្នំនោះដោយប្រើរយៈពេលអស់ ៧ ថ្ងៃ រួមជាមួយមិត្តភក្តិជិតស្និទ្ធរបស់គាត់ពីរនាក់ផ្សេងទៀត ។ មិត្តភក្តិរបស់គាត់ពីរនាក់នោះ បានប្រាប់ដល់ភ្នាក់ងារសារពត៌មាន The Toronto Star ថា ៖ វាគឺជារឿងមួយដែលមិនគួរអោយជឿ ថាគាត់អាចធ្វើបាន ស្របពេលដែលគាត់បានឡើងកំពូលភ្នំនេះ ដោយប្រើដោយដៃរបស់គាត់ទាំងទ្វេ។
លោក West រួមទាំងមិត្តភក្តិរបស់គាត់ទាំងពីរនាក់
បើយោងតាមភ្នាក់ងារសារពត៌មានដដែលនេះ បាននិយាយថា ៖ មានអ្នកស្លាប់ប្រមាណជាង ១០ នាក់រៀងរាល់ឆ្នាំ និង ១០០០ នាក់ផ្សេងទៀតត្រូវបានជម្លៀស ខណៈពេលដែលពួកគេបានឡើងភ្នំនេះ។ លោក West ដែលមកពីរដ្ឋ Wyoming ភាគខាងលិចសហរដ្ឋអាមេរិក បាននិយាយដោយមានក្តីសង្ឃឹមថាគាត់ប្រាកដជាធ្វើបាន ដោយឡើងដល់កំពូលភ្នំនេះ ដោយប្រើដៃរបស់គាត់ទាំងពីរ។
នៅពេលខ្ញុំបានឡើងដល់កំពូល ដៃទាំងគូររបស់ខ្ញុំមានការស្ពឹកស្រពន់យ៉ាងខ្លាំង ក និង កែងដៃវិញក៏មានការឈឺចាប់ផងដែរ ប៉ុន្តែវាមិនចោទជាបញ្ហាណាស់ណាទេ ក៏ដោយសារតែខ្ញុំបានសំរេចគោលបំណង ដោយឡើងដល់កំពូលភ្នំមួយនេះ។

លើសពីនេះទៅទៀត ការឡើងលើកំពូលភ្នំរបស់លោក West ក៏ជាផ្នែកមួយដើម្បីរកមូលនិធិជួយដល់ អង្កការកុមារ ក្នុងគំរោងទឺកស្អាត នៅអាហ្វ្រិកខាងកើត ស្របពេលដែលគាត់បានឡើងដល់កំពូលនេះ គាត់បានរកថវិកាបាន ៥០០,០០០ ដុល្លារ ដែលគំរោងនេះត្រូវការថវិកាប្រមាណជាង៧៥០,០០០ ដុល្លារ។
សកម្មភាពមនុស្សធម៌របស់លោក West បានធ្វើអោយគេកោតសរសើរយ៉ាងខ្លាំង ខណៈពេលដែលគាត់បានឡើងដល់កំពូលភ្នំ ដោយប្រើដៃទាំងគូររបស់គាត់ និងជាគោលបំណងមួយផ្សេងទៀត ដើម្បីរកថវិកាជួយដល់គំរោងទឹកស្អាត ដែលធ្វើអោយប្រជាជនភាគច្រើនលើពិភពលោកលាន់មាត់និយាយតៗគ្នាថា ៖ វាគឺជាសកម្មភាពតស៊ូមួយដ៏អស្ចារ្យ ។ ដើម្បីអោយកាត់តែជ្រាបច្បាស់ថាតើ គាត់ឡើងដល់កំពូលភ្នំនោះ ដោយប្រើដោយដៃរបស់គាត់ទាំងគួរ ដោយរបៀបណានោះសូមប្រិយមិត្តតាមដានទស្សនាវីដេអូ clip ខាងក្រោមនេះ ទាំងអស់គ្នា៖
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost