Samsung Galaxy Note 3 ទើបតែធ្វើការចែកចាយដាក់លក់ នៅតាមបណ្តា ប្រព័ន្ធទូរស័ព្ទចល័តមួយចំនួន នៅអាមេរិច នៅក្នុងខែ តុលា នេះ។ អនុប្រធាន Apple គឺលោក Schiller បានចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គមដោយ Share Link ពី Ars Technica និងបានបញ្ជាក់ថា Samsung គឺជាជនបោកប្រាស់។
ខ្លឹមសារនៅលើគេហទំព័របច្ចេកវិទ្យានេះ បានឲ្យដឹងថា ក្រុមហ៊ុន Samsung មិនបានផ្តល់នូវចំនួនតួរលេខច្បាស់លាស់ ស្តីពី Performance របស់ Galaxy Note 3 នោះទេ។ ពេលដែលពិសោធនៅលើ benchmark, CPU របស់ស្មាតហ្វូន បានដំណើរការដោយស្វ័យប្រវត្តិ ក្នុងល្បឿន2,3 GHz ហើយ Core នីមួយៗសុទ្ធតែដំណើរការ តាមរយះនេះ ពិន្ទុកើនឡើងនៃ Performanceរបស់ស្មាតហ្វូន គឺកើនឡើង ២០% បើប្រៀបជាមួយភាពជាក់ស្តែង។

បច្ចុប្បន្ន រូបសណ្ឋាន Hardware របស់ស្មាតហ្វូន គឺខ្ពស់ៗ ហើយអ្នកប្រើប្រាស់មិនបារម្ភពី លក្ខណៈពិសេសរបស់វានោះទេ គឺពួកគេត្រូវការតែស្មាតហ្វូនមានដំណើរការល្អ មិនមានភាពទាក់រអាក់រអួល និងផ្តល់មកនូវបទពិសោធន៍ប្រើប្រាស់ថ្មីៗ ដល់អ្នកប្រើប្រាស់ គឺបានហើយ។

ដើមឆ្នាំនេះ នៅពេលដែលការស្រាវជ្រាវមួយ បានឲ្យដឹងថា ភាពងាយឆ្លងមេរោគ (Virus) នៅលើបណ្តាឧបករណ៍ប្រើ Android មានកំរិតខ្ពស់ជាង iOS, លោក Phil Schiller ក៏បានឡើងលេង Twitterផ្ញើសារដល់អ្នកប្រើប្រាស់ស្មាតហ្វូន ត្រូវចេះការពារឧបករណ៍របស់ខ្លួន ដោយខ្លួនឯង ក្នុងពេលប្រើប្រាស់ឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការរបស់ Google៕
ដោយ៖ សិលាប្រភព៖ Vexpress