ចិន ៖ ពីប្រទេសចិន និស្សិត ធុល វិសាល បានឱ្យដឹងថា ក្រុមនិស្សិតខ្មែរដែល កំពុងសិក្សា នៅសកលវិទ្យាល័យដេលី បាន សម្ដែងក្បាច់គុណ បុរាណខ្មែរ   ជូនដល់និស្សិត និង ភ្ញៀវអន្ដរជាតិ ទូទាំងពិភពលោកនៅសកលវិទ្យាល័យ ក្នុងប្រទេសមហាអំណាច សេដ្ឋកិច្ចទី២ លើពិភពលោក មួយនេះដើម្បី ចង់បង្ហាញ និងប្រាប់ទៅកាន់ពិភពលោកពី វប្បធម៌របស់កម្ពុជា ។

និស្សិត ធុល វិសាល ដែលជាប់អាហា រូបករណ៍ នៅសិក្សានៅសកលវិទ្យាល័យ មួយនេះ ដោយសារតែ  រាជរដ្ឋាភិបាលកម្ពុជា   ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន     នោះបានឱ្យដឹងថាការសម្ដែងក្បាច់គុណបុរាណ ខ្មែរ  ដឹកនាំដោយនិស្សិត សុខ សែនមនោ រម្យ និង អន ពិសិដ្ឋ  ធ្វើឱ្យការបង្ហាញក្បាច់ គុណបុរាណនេះ ទទួលបានជោគជ័យ បើ ទោះបីការសម្ដែង ប្រព្រឹត្ដទៅមិនល្អឥតខ្ចោះក៏ដោយនោះ។

តាមរយៈនិស្សិតរូបនេះ ក៏ដូចជា តំណាងឱ្យនិស្សិតខ្មែរ នៅសកលវិទ្យាល័យ ដេលី ប្រទេសចិន បានឧទ្ទិសការសម្ដែង ក្បាច់គុណបុរាណនេះ ជូនដល់បុព្វបុរសខ្មែរ ដែលបានបន្សល់កេរមរតកដល់ខ្មែរជំនាន់ ក្រោយ ។

ជាមួយគ្នានេះ ក្រុមនិស្សិតក៏បានសម្ដែង ដឹកគុណយ៉ាងជ្រាលជ្រៅដល់    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និង     ក្រសួងអប់រំយុវជន និងកីឡា  របស់លោក អ៊ឹម សិទ្ធី ព្រមទាំងថ្នាក់ដឹកនាំ  និង  រដ្ឋាភិបាលចិន និង សកលវិទ្យាល័យដេលី  ដែលបានផ្ដល់ឱកាសឱ្យពួកគេសិក្សានៅទីនោះ ហើយបានបង្ហាញក្បាច់គុណបុរាណខ្មែរជូនអន្ដរជាតិទស្សនា។

មជ្ឈដ្ឋានមួយចំនួនក៏បានរិះគន់ដល់ក្រុម និស្សិតខ្លះ និងពលករមួយចំនួនដែលបច្ចុប្បន្ន ពួកគេទទួលបានឱកាសទៅសិក្សានិងរៀនសូត្រនៅបរទេសមិនត្រឹមតែអរគុណរាជ រដ្ឋាភិបាលកម្ពុជា ដែលកើតចេញពី គណ បក្សប្រជាជននោះទេ ប៉ុន្ដែ ពួកគេបែរជា រិះគន់ និងប្រមាថមកលើថ្នាក់ដឹកនាំនៃរាជ រដ្ឋាភិបាល  ដោយមិនបានគិតនូវឱកាសដែល ពួកគេទទួលបាន ហើយអាចឈរជើងរៀន សូត្រ និងធ្វើការនៅទីនោះ ។

បើសិនគ្មានការខិតខំប្រឹងប្រែង   ទំនាក់ ទំនងការទូតយ៉ាងល្អ ជាមួយបរទេស និង ចុះកិច្ចព្រមព្រៀងឱ្យនិស្សិតនិងពលករទៅបម្រើការងារ និងសិក្សានៅទីនោះ ពួកគេក៏មិនអាចមានឱកាសយ៉ាងដុច្នេះដែរ ។

ជាក់ស្ដែង ក្រុមពលករនៅកូរ៉េខាងត្បូងដែល បាន និងកំពុងបម្រើការងារនៅទីនោះ  ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា មាន   ទំនាក់ទំនងល្អ ជាមួយរដ្ឋាភិបាលកូរ៉េខាង ត្បូងនោះ  បែរជាពួកគេសងគុណរាជរដ្ឋាភិ បាលត្រឹមការរិះគន់ ការប្រមាថ ការមើល ងាយ និង  ជេរថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលទៅ វិញ ។

ពលករទាំងនេះ គួរគិតពិចារណាពីសារ    បានគ្រប់បែបយ៉ាង  ការដែលពួកគេមាន ឱកាសទៅបម្រើការងារ បានប្រាក់ខែទាំង    ពាន់ដុល្លារ ផ្ញើមកក្រុមគ្រួសារតើមកពីរាជ រដ្ឋាភិបាល ឬមួយគណបក្សប្រឆាំង ដែល បានត្រឹមតែស្រែកកុហក បោកប្រាសនៅទី នោះ ៕

width=500

width=500

width=500

width=500

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល