បច្ចេកវិទ្យា ៖ រយៈពេលជិត ២សប្តាហ៍ក្រោយ iPhone SE បង្ហាញខ្លួនជាផ្លូវការនោះ ទីបំផុត iPhone ម៉ូដែលថ្មីមួយនេះ បានមកដល់ស្រុកខ្មែរហើយ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាចោទ និងចម្ងល់នោះគឺ តម្លៃសម្រាប់ Device 16GB និង 64GB ប៉ុន្មានទៅ?

/

ជាការពិត បើយោងតាមតារាងតម្លៃទូរស័ព្ទដៃក្នុងស្រុក បញ្ជាក់អោយដឹងថា Device ចុងក្រោយបំផុត ពី  Apple នោះគឺ iPhone SE មានតម្លៃដល់ទៅ ៥១០ដុល្លារ និង ៦១០ដុល្លារ ពោល តម្លៃ ៥១០ដុល្លារសម្រាប់ iPhone SE ដែលមានអង្គចងចាំ 16GB និងតម្លៃ៦១០ដុល្លារ សម្រាប់ iPhone SE ដែលមានអង្គចងចាំ 64GB ។

/

គួររំឮកថា iPhone SE បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងអេក្រង់ទំហំ ៤អ៊ីន ដូចទៅនឹង iPhone 5S ហើយលក្ខណៈសម្បត្តិខាងក្នុងរបស់វា ដូចទៅនឹង iPhone 6S។ ស្មាត ហ្វូននេះមានសំបកធ្វើពីលោហធាតុអាលុយមីញ៉ូម និងមានបន្ថែមពណ៌ផ្កាឈូក ដ៏ស្រស់ស្អាតមួយ ទៀតផង។ ជាមួយនឹងបន្ទះ chip Apple A9 64-bit, camera 12 megapixel, អំពូល flash LED ពីរពណ៌ សេនស័រស្គែនក្រយៅដៃ Touch ID, តំណភ្ជាប់ NFC និង Apple Pay អាចនិយាយបានថា អ្នកកំពុងតែ កាន់នៅក្នុងដៃនូវស្មាតហ្វូនស៊េរីខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងមួយដូច្នេះដែរ គ្រាន់តែវាមានទំហំរាងតូច បន្តិចប៉ុណ្ណោះ។ 

ដោយ ៖ តារា