គ្រោះថ្នាក់បះសក់ ៖​​ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស បានចេញដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា​ យុវវ័យ​  វ័យ ១៧ ឆ្នាំម្នាក់ត្រូវបានអោយស្គាល់ថា  គេពិតជាមានសំណាងមូយក្នុងចំណោមមួយពាន់គ្រោះថ្នាក់  ស្របពេលដែលគេត្រូវបានពស់ដែលមានពិសខ្លាំងបំផុតលើលោកខាំ តែមិនស្លាប់។

width=472          ប្រភេទពស់ម៉្យាង ដែលត្រូវបានអោយដឹងថា មានពិសខ្លាំងបំផុតលើលោក

លើសពីនេះទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រាន់តែពិសរបស់វាមូយអាចសម្លាប់មនុស្សពេញវ័យ​ បានដល់ទៅជិត ១០០ នាក់ឯណោះ ដោយឡែកនាពេលនេះ  គេបែរជាឃើញថា យុវវ័យ ១៧ បែរជារស់រានមានជីវិត​ទៅវិញ បន្ទាប់ពីត្រូវបានវាខាំ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ បើនិយាយពីអត្តសញ្ញាណរបស់យុវវ័យ ១៧ ឆ្នាំរូបនោះមិនទាន់ត្រូវបានបញ្ជាក់អោយដឹងនោះទេ គ្រាន់តែបានដឹងថា រឿងឧបទ្ទេវហេតុមួយនេះបានកើតឡើងនៅឯ Kurri Kurr ភាគខាងជើងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពីរសៀលថ្ងៃពុធ។

ទន្តឺមនឹងការសំរាកព្យាបាលនៅឯមន្ទីរពេទ្យ ​​ Mater hospital ក៏មានការបញ្ជាក់អះអាងពីវេជ្ជបណ្ឌិត Geoff Isbister ដែលបានព្យាបាលដោយផ្ទាល់ទៅនឹងយុវវ័យ វ័យ ១៧ ឆ្នាំរូបនេះ ដោយបាននិយាយបញ្ជាក់ថា​ គេពិតជាមានសំណាងខ្លាំងណាស់ ខណៈពេលដែលគេបានមកដល់មន្ទីរពេទ្យ បានទាន់ពេលវេលា ស្របពេលដែលក្រុមវេជ្ជបណ្ឌិតបានប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជួយសង្គ្រោះរូបគេ៕