(អូស្ត្រាលី)៖ ហេតុការណ៍ដ៏តក់ស្លុតមួយ បានកើតឡើងលើក្មេងប្រុស អាយុ៧ឆ្នាំម្នាក់រស់នៅ ទឹក​ដីអូស្ត្រាលី គឺមានសត្វឥន្ទី្រយ៍ដ៏ធំមួយក្បាល បានហើរមកកញ្ឆក់យកក្មេងប្រុស ចេញទៅឆ្ងាយ ខណៈក្មេងប្រុសកំពុងដើរលេង ជាមួយក្រុមគ្រូសារ ប៉ុន្តែជាអកុសលឥន្ទ្រីយ៍នោះ ក៏បានពាំនាំយកក្មេងចូលព្រៃបាត់ទៅហើយ ធ្វើឲ្យមនុស្សជាច្រើនដែលឃើញរន្ធត់ចិត្ត មិនស្ទើរឡើយ។

ហេតុការណ៍នេះកើតឡើង នៅឯសួនច្បារ Alice Springs Desert ស្ថិតនៅ Flynn តែមិនបានប៉ុន្មានផង ក្មេងប្រុសក៏គ្រប់​គ្រងខ្លួន​ឯងឲ្យគេចចេញពី​ក្រញ៉ាំឥន្ទី្រយ៍បាន ទោះជារងរបួសចេញឈាម លើដៃជើង និងផ្ទៃមុខក៏ដោយ។ មន្ត្រីថែរក្សាសួនច្បារ កំពុងស៊ើបអង្កេតលើករណីនេះ ចង់ដឹង ថា សត្វឥន្ទី្រយ៍ដ៏កម្រនេះ ហើរចេញពីណាទើបវាហ៊ាន មកយាយីមនុស្សបានបែបនេះ៕

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង