
ការធ្វើលំហាត់ប្រាណទៀងទាត់ និងការមានសុខភាព រាងកាយល្អ អាចបន្ថយហានិភ័យ ជំងឺលើសឈាម។ លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលបានធ្វើលំហាត់ប្រាណ ក្នុងកម្រិតមួយមធ្យម គឺដូចជាការដើរយឺតៗ ប្រហែលជា ១៥០នាទី ក្នុងមួយសប្តាហ៍ អាចនាំអោយមាន សុខភាពល្អ។ ជាពិសេសសម្រាប់អ្នក ដែលអាចកើតមានជំងឺលើសឈាម ដោយសារតែដំណរពូជពីគ្រួសារ។អ្នកស្រាវជ្រាវបានតាមដាន ទៅលើមនុស្សដែលមាន សុខភាពល្អជិត ៦.៣០០នាក់ ដែលមានអាយុចន្លោះ ២០ឆ្នាំ ទៅ ៨០ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ។ សម្រាប់ក្រុមនេះ យ៉ាងហោចណាស់ ១/៣ មានឪពុក ឬ ម្តាយមានជំងឺលើសឈាម។ អ្នកទាំងនោះមាន ៣៤% មានកំរិតតិចតួចក្នុងការវិវត្ត ទៅជាជំងឺលើសឈាម។ ទោះជាយ៉ាងណាក៏ដោយ កម្រិតខ្ពស់នៃសុខភាពល្អ គឺបង្ហាញថាមានគ្រោះថ្នាក់តិចតួចបំផុតនៃជង្ងឺលើសឈាម។ ផ្ទុយមកវិញ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានកម្រិតទាប នៃសុខភាពរាងកាយ និង មានជំងឺលើសឈាមពីដំណរពូជគ្រួសារ គឺមានគ្រោះថ្នាក់ខ្ពស់ ក្នុងការកើតមានជំងឺនេះដល់ ៧០%។ លើសពីនេះទៅទៀត ក្នុងចំណោមមនុស្ស ដែលមានសុខភាពល្អ មានជំងឺលើសឈាមពីដំណរពូជគ្រួសារ គឺអាចកើតមានជំងឺនេះត្រឹមតែ ១៦%ប៉ុណ្ណោះ។ គ្រូពេទ្យបានណែនាំថា យ៉ាងហោចណាស់ក៏គួរតែ ធ្វើលំហាត់ប្រាណអោយបាន ៣០នាទី ក្នុងមួយថ្ងៃ និង ៥ថ្ងៃ ក្នុងមួយសប្តាហ៍ដែរ។

ដោយៈ វណ្ណៈប្រភពៈ lookingtoday