ភ្នំពេញ៖ បន្ទាប់ពីលេចមុខ នៅក្នុងខារ៉ាអូខេ បទចម្រៀង និងនៅលើកញ្ចក់ទូរទស្សន៍ មិនទាន់បានប៉ុន្មានផង តារាសម្តែងសិចស៊ី សម្បូរសាច់ដើមទ្រូង កញ្ញា ហ្វីហ្វី ត្រូវបានមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការសម្តែង នៅក្នុងផលិតកម្ម សាន់ដេ តាមរយៈបទ ស្នេហា Boom Boom , Boom Boom ដែលច្រៀង ដោយលោក អ៊ីណូ។
កញ្ញា ហ្វីហ្វី បានបោះជំហាន ចូលប្រឡូក ក្នុងសិល្បៈទើបតែ បានរយៈពេល ជិតមួយឆ្នាំ តែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលនាង មានឱកាស សម្តែងខារ៉ាអូខេ បទចម្រៀងនៅ ក្នុងផលិតកម្មធំភ្លាម បានធ្វើឲ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់នាង ទទួលបានការគាំទ្រខ្លាំង គួរសម នេះក៏ព្រោះតែនាង សម្រស់ស្រស់សោភា និងមានសមត្ថភាព ដ៏ប៉ិនប្រសព្វ ក្នុងការសម្តែង ខារ៉ាអូខេ ផងដែរ ។
ដោយឡែក ទើបតែបោះជំហានចូល ក្នុងពិភពសិល្បៈ មិនទាន់បានយូរឆ្នាំផង ស្រីស្រស់ដើមទ្រូងសិចស៊ី កញ្ញា ហ្វីហ្វី ស្រាប់តែមានកន្លង់ៗ ហើរឆ្វែលចុះឆ្វែល ឡើងជាច្រើន តាមសុំស្នេហ៍ ។ មិនតែប៉ុណ្ណោះ ក៏មានកន្លង់មួយចំនួន ស្ម័គ្រចិត្ត ធានាចិញ្ចឹមនាងឲ្យ រស់នៅក្នុងទ្រនំខ្ពស់ មិនចាំបាច់ធ្វើការ ពិបាកហូរញើស ទៀងផង ។
ជំនួបសម្ភាសន៍ ជាគេហទំព័រ LookingTODAY នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ តារាសម្តែង សម្បូរមន្តស្នេហ៍ កញ្ញា ហ្វីហ្វី បាននិយាយដោយ មិនលាក់លៀមថា នាងពិតជាមាន ប្រុសៗតាមស្រឡាញ់ និងសុំស្នេហ៍ច្រើនពិតមែន ។ ក្នុងនោះ ក៏មានប្រុសៗវ័យក្មេង និងវ័យជំណាស់ផងដែរ បានសារភាពត្រង់ៗថា ស្រឡាញ់នាង ។
ហ្វីហ្វី បានបន្តថា ប្រុសៗដែលមកស្រឡាញ់ខ្ញុំនោះ មានច្រើនណាស់បង...! ខ្លះគាត់ជាអ្នកជំនួញ ខ្លះជាម្ចាស់ខារ៉ាអូខេ និងខ្លះទៀត គាត់ជាមន្ត្រីរាជការ មានពាក់ផ្កាយលើស្មាផង...។ ក្នុងចំណោមពួកគាត់ ក៏មានអ្នកធានាចិញ្ចឹមខ្ញុំ មិនឲ្យខ្ញុំពិបាក តែខ្ញុំបានបដិសេធ..!។
បុប្ផាក្រពុំ មកពីទឹកដីខេត្តកណ្តាល រូបនេះ បានឲ្យដឹងយ៉ាងមុតមាំទៀតថា ខ្ញុំមិនចង់បានប្តីរបស់គេ ឬទ្រព្យរបស់គេ ដោយមិនមានការប្រឹងប្រែង ដោយខ្លួនឯង នោះទេ ព្រោះខ្ញុំគិតថា ខ្ញុំមិនចាំបាច់ត្រូវការអ្នកណាចិញ្ចឹមទេ ព្រោះខ្ញុំមានដៃមានជើងដូចនារីៗផ្សេងៗហើយខ្ញុំក៏អាចរកលុយ ចិញ្ចឹមខ្លួនឯង ដោយគ្មានអ្នកចិញ្ចឹម..!។
គួរបញ្ជាក់ថា ចាប់តាំងពីកញ្ញា ហ្វីហ្វី ចូលក្នុងសិល្បៈ នាងធ្លាប់បានសម្តែង ខារ៉ាអូខេបានចំនួន១០បទ ក្នុងនោះមាននៅក្នុង ផលិតកម្មសាន់ដេ ,ផលិតកម្ម Diamond Music និងផលិតកម្ម សេវេន ជាដើម ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ គឺនៅពេលខាងមុខនេះ តារាសម្តែង ហ្វីហ្វី និងបង្ហាញវត្តមាន ជាពិធីការិនី ក្នុងកម្មវិធីមួយនៅស្ថានីយទូរទស្សន៍អប្សរា តែនាងមិនទាន់បង្ហើបប្រាប់ ពីកម្មវិធីនោះនៅឡើយទេ ដោយនាងទុកឲ្យ មានការភ្ញាក់ផ្អើល ពីសំណាក់ មហាជន និងមិត្តៗយុវវ័យដែលស្គាល់ និងគាំទ្រនាង៕








ដោយ ៖ LookingTODAYផ្តល់សិទ្ធដោយ ៖ ដើមអំពិល