មិនយូរទេ ទស្សនិកជន នឹងបានទស្សនា ខ្សែភាពយន្ដភាគថៃថ្មីៗ ដែលគ្រោងនឹងចាក់បញ្ចាំងនៅឆមាសទី ២ ឆ្នាំ ២០២១ នេះ៖

ខ្សែភាពយន្ដរឿង Dare to Love: Hai Ruk Pipaksa

/

តារាស្រីកញ្ញា Bella Ranee សម្ដែងជាតួមេធាវីជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” ជាមួយតួប្រុសស្រករក្រោយរបស់នាង គឺលោក Kongthap Peak ។ របាយការណ៍មួយ បានឱ្យដឹងថា ខ្សែភាពយន្ដភាគនេះ បានថតចប់ កាលពីខែធ្នូ ឆ្នាំ ២០២០ ។ ខ្សែភាពយន្ដនេះ នឹងចាក់បញ្ចាំង នៅដើមខែកក្កដា ឆ្នាំ ២០២១ ។

រឿង Game Lah Torrachon

/

យោងតាមប្រភពមួយ ខ្សែភាពយន្ដរឿង “Game Lah Torrachon”  ដែលសម្ដែងដោយលោក Mark Prin  កញ្ញា Taew Natapohn  លោក Top Jaron  និងកញ្ញា Toon Pimpawee  នឹងចាក់បញ្ចាំង នៅខែកញ្ញា ឆ្នាំ ២០២១ ។ ខ្សែភាពយន្ដភាគ ដែលផលិតដោយតារាប្រុសរាមច្បង/ផលិតករ លោក  Chatchai ដែលជាផលិតករខ្សែភាពយន្ដរឿង Metta និង Mahaniyom  បានថតចប់ នៅដើមខែមេសា ឆ្នាំ​២០២១ ៕

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates