កាលពីថ្ងៃទី20 ខែកញ្ញា ឆ្នាំ2012 ក្រុមហ៊ុន Nokia បានប្រគល់រង្វាន់ សរុបទាំងអស់មាន ចំនួន 43 រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនដែលមានសំណាងឈ្នះនៅក្នុងវគ្គ ផ្តាច់ព្រ័ត្រ នៃកម្មវិធីសំណាងពី Nokia ។ រង្វាន់ទាំងនោះរួមមាន ៖ រង្វាន់ធំរថយន្ត Chevrolet Spark ដ៏ទំនើប 01 គ្រឿង, ម៉ូតូ Honda Dream 02 គ្រឿង, ទូរទស្សន៍ LCD Panasonic 32 អ៊ីញ 10 គ្រឿង និងទូរស័ព្ទ Nokia 700 ចំនួន 31 គ្រឿង។
![src=http://www.eworldmagz.com/images/content/sep-2012/IMG_1098.jpg width=490]()
![src=http://www.eworldmagz.com/images/content/sep-2012/IMG_1095.jpg width=490]()
ថ្លែងនៅក្នុងកម្មវិធីប្រគល់រង្វាន់ខាងលើ, លោក Jerry Manus អគ្គនាយកក្រុមហ៊ុន Nokia ប្រចាំនៅប្រទេសកម្ពុជា-ឡាវ បានលើកឡើងថា ៖ “កម្មវិធីសំណាងពី Nokia បានផ្តល់នូវភាពរំភើបរីករាយចំពោះអតិថិជនដែលគាំទ្រផលិតផល Nokia ។ ក្រុមហ៊ុន Nokia តែងតែបានបង្កើតកម្មវិធីថ្មីៗជាបន្តបន្ទាប់ ដើម្បីបង្កើតសំណាង ជាច្រើនដល់អតិថិជនដែល គាំទ្រប្រើប្រាស់ទូរស័ព្ទ Nokia ។ ដូច្នេះ សូមអតិថិជនទាំងអស់រង់ចាំចូលរួមកម្មវិធី សប្បាយៗឈ្នះរង្វាន់ធំពី Nokia ជាបន្តទៀត”។
![src=http://www.eworldmagz.com/images/content/sep-2012/IMG_1088.jpg width=490]()
កម្មវិធីសំណាងពី Nokia បានបញ្ចប់ទៅដោយជោគជ័យ ក្រោយពីបានចាប់ផ្តើមដំណើរ ការតាំងពីខែឧសភ឵ ឆ្នាំ2012 កន្លងទៅ។ ក្រុមហ៊ុន Nokia បានថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ ដែលនិយមប្រើប្រាស់ Nokia ជាពិសេសដែលបានចូលរួមយ៉ាង សកម្មក្នុងកម្មវិធីនេះ។
ដោយ ៖ សូរីយ៉ាប្រភព ៖ Nokia