ថ្មីៗនេះ កម្មវិធីប្លែក និងប្រកបដោយការទាក់ទាញមួយ ក្នុងពិធីតាំងពិព័រណ៍គ្រឿងសង្ហារឹមដែលត្រូវបានគេរៀបចំឡើងក្នុងរយៈពេល ៥ថ្ងៃទី នៅតៃវ៉ាន់។ ដើម្បីធ្វើអោយមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវដែលបានចូលរួម ក្រុមអ្នករៀបចំកម្មវិធី បានអោយនារីស្រស់ស្អាត និងសិចស៊ី ដើរបញ្ចុកការ៉ែមដល់ភ្ញៀវ។
ក្រុមអ្នករៀបចំកម្មវិធី ធ្វើបែបនេះ គឺដើម្បីអូសទាញអតិថិជនជាបុរស អោយចូលរួមក្នុងពិព័រណ៍នេះដើម្បីទិញទំនិញ។ មនុស្សជាច្រើនដែលសុទ្ធសឹងតែជាបុរស បានមានវត្តមាននៅកន្លែងដែលមានស្រីស្អាតសិចស៊ីនេះ។
ទោះជាយ៉ាងនេះក្ដី មានភ្ញៀវជាច្រើនដែលបានចូលរួមក្នុងពិធីព័រណ៍នេះ មានការមិនពេញចិត្តចំពោះវិធីដែលក្រុមអ្នករៀបចំធ្វើឡើង។ ពួកគេសួរថា នេះជាកន្លែងលក់គ្រឿងសង្ហារឹម ឬមួយជាកន្លែងលក់ការ៉ែម? ភ្ញៀវម្នាក់និយាយថា ៖ ខ្ញុំមិនយល់ ថាតើពួកគេយល់ឃើញយ៉ាងណា ដែលអោយនារីស្លៀកពាក់សិចស៊ី មកបញ្ចុកការ៉ែមដល់ភ្ញៀវប្រុសបែបនេះ។ វាដូចជាមិនសមទល់តែសោះ។
ប៉ុន្ដែក៏មានមនុស្សជាច្រើននិយាយថា ៖ ខ្ញុំគិតថា ពុំមានអ្វីចម្លែកនោះទេ ព្រោះពួកគេធ្វើនេះក៏ដើម្បីធ្វើអោយមានការចាប់អារម្មណ៍ច្រើន។ ម្យ៉ាងទៀត វាក៏ជាការល្អដែរ នៅពេលបានញ៉ាំការ៉ែមដោយមិនគិតថ្លៃ ថែមទាំងមានស្រីស្អាតបញ្ចុកទៀត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14