សត្វឆ្កែប្រតិកម្មជាមួយស្មៅ ជ្រូកប្រតិកម្មជាមួយភក់ ទន្សាយប្រតិកម្មជាមួយការ៉ុត...ទាំង
នេះសុទ្ធសឹងជារោគប្រតិកម្មចម្លែកដែលកម្រជួបប្រទះណាស់ចំពោះសត្វមួយចំនួននៅ
លើភពផែនដីយើងនេះ ៖
1.សត្វឆ្កែមានរោគប្រតិកម្មជាមួយស្មៅ


សត្វឆ្កែនេះមានឈ្មោះថា Jax វាមិនអាចប៉ះស្មៅបានឡើយ ។ ក្រុមគ្រូពេទ្យសត្វបានអោយ
វាពាក់ស្បែកជើង ដែលស្បែកជើងនេះមិនត្រឹមតែជួយអោយ Jax អាចចៀសបានពីការប៉ះ
ស្មៅប៉ុណ្ណោះទេ ថែមទាំងមើលទៅគួរអោយទាក់ទាញទៀតផង ។
2.សត្វជ្រូកមានរោគប្រតិកម្មជាមួយភក់

មានកសិករពីរនាក់គឺ Debbie និង Andrew Keeble បានប្រទះឃើញជ្រូកដែលទើបតែកើត
នៅក្នុងហ្វូង មានប្រតិកម្មជាមួយនឹងភក់ ។ កត្តានេះបានធ្វើអោយពួកគាត់មានការភា្ញក់ផ្អើល
យ៉ាងខ្លាំង និង មិនដឹងថាត្រូវធ្វើបែបណា ។ ទីបំផុតពួកគេរកឃើញមធ្យោបាយមួយគឺទិញ
កូនតុក្កតាខ្លាឃ្មុំ និងដោះយកបំពុងកៅស៊ូនៃតុក្កតានោះមកពាក់អោយសត្វជ្រូករបស់ពួកគេ
ឈ្មោះ Cinders ដែលពេលនេះជ្រូកនោះអាចដើរចេញទៅក្រៅបានដោយសេរីមិនខ្លាចដូច
មុនទៀតឡើយ ។
3​.ឆ្កែមានរោគប្រតិកម្មជាមួយស្មៅ សាច់ចៀម ស្រូវសាឡី និង សាច់គោ

សត្វឆ្កែនេះមិនអាចរត់ប្រលែងលេងនៅលើវាលស្មៅដូចឆ្កែដទៃបានទេ ពីព្រោះវាមានប្រតិ
កម្មជាមួយនឹងស្មៅ សូម្បីតែការប៉ះជាមួយស្មៅតែមួយសន្លឹកក៏មិនបានដែរ ។ ឆ្កែនេះមាន
រោគប្រតិកម្មដ៏កម្រដែលមិនទាន់មានឈ្មោះកំនត់នៅឡើយ ។

ម្យ៉ាងវិញទៀតឆ្កែនេះក៏មានទំលាប់តមចំណីយ៉ាងពិសេស ដោយសារតែមានរោគប្រតិកម្ម
ជាមួយសាច់ចៀម សាច់គោ និងស្រូវសាឡី ។ វាត្រូវមា្ចស់បោះបង់ចោលនៅឆ្នាំ 2008 ព្រោះ
តែពួកគេមិនអាចមើលថែរវាបានដិតដល់ ។ បច្ចុប្បន្នឆ្កែនេះត្រូវបានបុគ្គលិកនៃមជ្ឈមណ្ឌល
ថែរទាំសត្វធាតុ Blue Cross នៅឯ Worchester ជាអ្នកមើលថែរ ។
4.សេះប្រតិកម្មជាមួយស្មៅ
មានឈុតសំលៀកបំពាក់ព័ទ្ធយ៉ាងជិតតាំងពីក្បាល ដងខ្លួន រហូតដល់ជើង នេះក៏ព្រោះតែ
Pandora មានរោគប្រតិកម្មជាមួយនឹងស្មៅ សូម្បីតែស្មៅមួយសន្លឹកប៉ះនឹងដខ្លួនរបស់វាក៏មិន
បានដែរ គឺអាចធ្វើអោយវាមានការពិបាកដកដង្ហើម និង ឈឺចាប់យ៉ាងខ្លាំងទៀតផង ។

ម្ចាស់របស់សេះនេះមានឈ្មោះថា Emily Pearce គ្មានជំរើសណាក្រៅពីការយកក្រណាត់មក
រុំព័ទ្ធយ៉ាងជិតទៅលើសេះរបស់គាត់ឡើយ ។ ជារៀងរាល់ថ្ងៃមា្ចស់សេះនេះតែងតែអោយ
វាស៊ីនូវអាហារពិសេស ដែលផ្សំឡើងពី ឆៃថាវ ស្ករ និង ប្រេងសណ្តែកសៀង លាយជាមួយ
ថ្នាំពេទ្យ 15 គ្រាប់ផងដែរ ។
5.អណ្តាតត្រីបាឡែនហើមមានទំហំយ៉ាងធំ

មានត្រីបាឡែនមួយប្រវែង 13 ម៉ែត្រ ទំងន់ 10តោនត្រូវបានប្រទះឃើញនៅតំបន់ឆ្នេរសមុទ្រ
Herring Cov ,Provincetown សហរដ្ឋអាមេរិច ។ អ្នកដែលបានជួបប្រទះមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំងដោយសារតែអណ្តាតរបស់ត្រីបាឡែននោះមានសភាពហើមនិងរីកធំមើលទៅ
ហាក់បីដូចជាបាល់មួយដ៏ធំកំពុងតែជាប់នៅក្នុងមាត់ត្រីនោះដូច្នោះ ។

តាមសំដីអ្នកនាំពាក្យមូលនិធិផ្នែកសុខភាពសត្វ បានអោយដឹថា អាការៈហើមនៃអណ្តាត
នោះគឺបង្កដោយសារតែឧស្ម័ន នៅក្នុងរយៈកាលនៃការបំបែកធាតុ ។ អ្នកជំនាញបានធ្វើការ
ត្រួតពិនិត្យទៅលើសាច់ត្រីដើម្បីរកមុខសញ្ញា តែមិនមានលទ្ធផលទេ ។

6.ឆ្កែមានរោគប្រតិកម្មជាមួយឆ្មា និង​ សាច់

ឆ្កែនេះមានឈ្មោះថា Joey អាយុ 5 ឆ្នាំ មានអាការៈប្រតិកម្មជាមួយវត្ថុស្ទើរតែគ្រប់មុខ រួមទាំង
សត្វឆ្មា ផងដែរ ។ មិនតែប៉ុណ្ណោះវាក៏មានរោគប្រតិកម្មជាមួយសាច់ទៀតផង បានន័យថាជា
រៀងរាល់ថ្ងៃ Joey មិនអាចស៊ីសាច់បានទេ គឺមានតែដំឡូងបារាំង ជាមួយបបរដែលម្ចាស់របស់
វាគឺ Lisa McCormack និង Scott Muirhead នៅឯ Hamilton, Lanarkshire (Scotland) ជាអ្នក
ផ្គត់ផ្គង់អោយវា ។
7.ទន្សាយមានរោគប្រតិកម្មជាមួយការ៉ុត

មានគ្រួសារមួយទើបតែធ្វើការប្រកាសផ្តល់រង្វាន់ជាប្រាក់សំរាប់អ្នកដែលបានរកឃើញសត្វ
ទន្សាយដ៏អភ័ព្វរបស់ពួកគេ ។ ព្រោះតែរោគប្រតិកម្មជាមួយសាលាដម្យ៉ាង រួមទាំងការ៉ុតផង
ពួកគេខ្លាចទន្សាយរបស់គេឈ្មោះ Gizmo អាយុ 3ឆ្នាំ មានជំងឺធ្ងន់ដោយសារការបង្ខំអោយ
ស៊ីចំណីតាមធម្មតារបស់ទន្សាយ ។ ទន្សាយនេះមានពណ៌ប្រផេះលាយស ត្រូវបានក្មេងស្រី
Kerry Anderton អាយុ 10ឆ្នាំស្រលាញ់ថ្នាក់ថ្នមជាទីបំផុត និងជាកាដូពិសេសសំរាប់ថ្ងៃបុណ្យ
រំលឹកថ្ងៃដែលព្រះយេស៊ូរស់ឡើងវិញទៀតផង ៕
(ពី dailyinfo)
ដោយ៖ រដ្ឋា