នៅពេល iPhone 6S ទើបតែបង្ហាញខ្លួនក្នុងទីផ្សារ ដំណឹងចចាមអារ៉ាមជាច្រើនស្ដីអំពី iPhone7 របស់ Apple ក៏បានលេចឡើងជាបន្តបន្ទាប់។

ដំណឹងចចាមអារ៉ាម ឱ្យដឹងថា iPhone 7 នឹងប្រើស៊ីម ២ បណ្ដាញអនឡាញ ២ និងមានមុខងារទប់ទល់នឹងការជ្រាបទឹក។ ដំណឹងនេះត្រូវបានចុះផ្សាយនៅលើ Weibo ដែលជាបណ្ដាញសង្គមដ៏ល្បីឈ្មោះមួយនៅប្រទេស​ចិន​។

ទន្ទឹមនឹងការបង្ហើបអំពីមុខងារខាងលើ ប្រភពដំណឹងពីប្រទេសចិន ថ្មីៗនេះក៏បានឱ្យដឹងថា iPhone 7 នឹងត្រូវបានផលិតឡើងអំពីវត្ថុធាតុដែលមានសភាពរឹងជាងអាលុយមីញូម series 7000។

/

អាលុយមីញូម series 7000 គឺជាវត្ថុធាតុដែលក្រុមហ៊ុន Apple ប្រើប្រាស់នៅលើ  iPhone 6S និង iPhone 6S Plus ដើម្បីបង្កើនភាពរឹងមាំដល់ស្មាតហ្វូននេះ។ បំណងរបស់ Apple គឺដើម្បីបំបាត់ចោលនូវបញ្ហាទាក់ទិននឹងការកោង នៅពេលអ្នកប្រើប្រាស់អង្គុយលើទូរសព្ទដោយអចេតនា។ អាលុយមីញូម series 7000 ក៏ត្រូវបានអ្នកវិទ្យាសាស្ដ្រប្រើប្រាស់នៅក្នុងវិស័យអវកាសផងដែរ។

ប៉ុន្តែសម្រាប់ iPhone 7 មានដំណឹងចចាមអារ៉ាមថា Apple នឹងប្ដូរទៅប្រើវត្ថុធាតុថ្មីបំផុត។ វត្ថុធាតុនេះនឹងមានសមត្ថភាពទប់ស្កាត់មិនឱ្យទឹកជ្រាបចូលដល់ម៉ាស៊ីនខាងក្នុង ជួយការពារទូរសព្ទ ពីការខូចខាតពេលធ្លាក់ចូលទឹកដោយចៃដន់។

សូមរំលឹកថា នៅក្នុងវីដេអូមួយ ដែលត្រូវបានគេចែករំលឹកលើអ៊ីនធឺរណែត ថ្មីៗនេះ បង្ហាញថា iPhone 6S និង iPhone 6S ក៏មានសមត្ថភាពទប់ទល់នឹងការជ្រាបទឹក បើទោះ Apple មិនបានប្រកាសអំពីប្រការនេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Apple Insider‎