ព័ត៌មានអន្តរជាតិ ៖ គ្រឿងអលង្ការដែលត្រូវបានលួចពីការតាំងពិពណ៌នៅឯក្រុង Cannes ប្រទេសបារាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ   ត្រូវបានរកអោយឃើញថា​  មានតម្លៃដល់ ទៅជិត ១៣៦ លានដុល្លារឯណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំ ព័រសារព័ត៌មានបរទេស CNN ។

យ៉ាងណាមិញ បើយោងតាមសម្តីលោក  Philippe  Vique អនុប្រធានព្រះរាជអាជ្ញាប្រឆាំងនឹងបទល្មើលឧក្រិដ្ឋកម្មអោយដឹងថា   បទល្មើសលួចប្លន់លើកនេះ វាគឺជាបទល្មើសទី ៣ហើយដែលបានកើតឡើងចាប់តាំងពីខែ  ឧសភា  ស្របពេលដែលបទល្មើសការលួចប្លន់លើកនេះ  បានកើតឡើងកាលពីវេលាព្រឹកថ្ងៃអាទិត្យ  នៅក្នុងការតាំងពិព័រណ៍គ្រឿងអលង្ការមួយនៅសណ្ឋាគារ Carlton ។

width=434

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  ក្រុមឧក្រិដ្ឋជន  ដែលជាចោរប្លន់ទាំងនោះ   ប្រដាប់ទៅដោយកាំភ្លើងខ្លី  បានចេញយុទ្ធនាការប្លន់មួយនេះ  ដោយបានបិទបាំងអត្តសញ្ញាណរបស់ខ្លួន     ដោយបិទមុខជាមួយនឹងកន្សែង  ក៏ដូចជា ការពាក់មួក អំឡុងពេលនៃការចេញប្លន់នោះ    ពួកគេក៏មានការគំរាមបាញ់ក្រុមមនុស្ស ដែលនៅទីនោះផងដែរ បើសិនណា មានការតដៃពីសំណាក់សមត្ថកិច្ច។

ដោយឡែក លោក Philippe អះអាងបន្ថែមថា  ភ្លាមៗនោះ  ក្រុមមន្រ្តីជំនាញក៏បានចុះធ្វើការអន្តរាគមន៍    តែមិនមានការបាញ់បោះនោះទេ  ស្របពេលដែលគ្មានបុគ្គលណាមួយទទួលរងរបួសធ្ងន់ និងស្រាលនោះទេ៕

ដោយ ៖ ពិសីប្រភព ៖ CNN