តើលោកអ្នកដឹងពីអត្ថប្រយោជន៍នៃស្លឹកម្រះព្រៅ  ដែរ ឬទេ? ម្រះព្រៅ  គឺជាដើមរុក្ខជាតិមួយប្រភេទ មានស្លឹកពណ៌បៃតងខៀវស្រងាត់  ដែលប្រជាពលរដ្ឋកម្ពុជា  ភាគច្រើន  តែងតែប្រើវា ធ្វើជាគ្រឿងផ្សំមុខម្ហូប ដ៏ឆ្ងុយឆ្ងាញ់មួយមុខ គឺ ឆាក្តៅអន្លុង ម្រះព្រៅ។

/

ស្លឹកម្រះព្រៅ មិនត្រឹមតែ ជាគ្រឿងផ្សំមុខម្ហូបដ៏គួរឱ្យចង់ទទួលទានប៉ុណ្ណោះទេ ស្លឹកម្រះព្រៅក៏ជាឱសថធម្មជាតិ  ដ៏ស័ក្តសិទ្ធិផងដែរ  ក្នុងការព្យាបាលជំងឺផ្សេងៗ  ដូចជា៖  ជំងឺផ្តាសាយ ជំងឺគ្រុនផ្តាសាយ កំចាត់ជាតិពុលក្នុងខ្លួន និង ជួយដល់ការពាររំលាយអាហារបានយ៉ាងមានប្រសិទ្ធិភាព គ្រាន់តែលោកអ្នក យកស្លឹកម្រះព្រៅស្រស់ៗ លាងទឹកឱ្យស្អាត  មកទទួលទានជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ taladsiam