ជាមួយនឹងការទស្សនាច្រើនជាង ៣ ពាន់លានដង បទចម្រៀង 'Despacito' បានក្លាយជាបទដែលមានអ្នកទស្សនាច្រើនជាងគេ ក្នុងប្រវត្តិសាស្រ្ត YouTube។
'Despacito' ច្រៀងដោយលោក Luis Fonsi និង Daddy Yankee ដែលទើបតែចេញផ្សាយបានរយៈពេល 7 ខែប៉ុណ្ណោះ។
ជាភាសាអេស្ប៉ាញ 'Despacito' មានន័យថា 'យឺត' បានយកឈ្នះបទ See You Again បកស្រាយដោយលោក Wiz Khalifa និង Charlie Puth ដែលទើបតែបានគ្រងដំណែងលេខមួយកាលពីខែមុន។

បទចម្រៀង See You Again បានចេញផ្សាយកាលពីឆ្នាំ 2015 ដែលមានន័យថា Despacito ប្រើពេលតែ 7 ខែប៉ុណ្ណោះដោយយកឈ្នះ បទចម្រៀងដែលប្រើពេល 2 ឆ្នាំ។
បទ Despacito ត្រូវបានតារាចម្រៀង Justin Bieber យកមកច្រៀង remix ជាភាសាអង់គ្លេស ផងដែរ ៕

ប្រែសម្រួល ៖ High
ប្រភព ៖ Mashable