អន្តរជាតិ ៖ នារីវ័យក្មេង វ័យ ២២ ឆ្នាំ និងត្រូវជាភរិយាកងទាហានជើងទឹកអាមេរិកម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ដោយអំពើមនុស្សឃាត បន្ទាប់ពីនាងបានបដិសេធក្នុងការឡើងគ្រែ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា នារីវ័យក្មេងស្រស់ស្អាតរូបនោះមានឈ្មោះថាBrittany Killgore ហើយនាងមិនបានដឹងច្បាស់នោះទេ ថាកម្មវិធីជប់លៀងនៅលើកាប៉ាល់នោះជា Sex Party បន្ទាប់ពីមានការអញ្ជើញរូបនាងពីសំណាក់បុរសម្នាក់ដែលមានឈ្មោះថា Staff Sgt. Luis Perez ។

កាលដែលបានដឹងថាកើតមានឡើងនូវអំពើមនុស្សឃាតហើយនោះ ការតាមដានស៊ើបអង្កេតពីសំណាក់ភ្នាក់ងារមានសមត្ថកិច្ចក៏ត្រូវបានធ្វើឡើង ដោយបានរកឃើញ Sex toys ក៏ដូចជាកាំបិតមួយចំនួនផ្សេងទៀត នៅឯផ្ទះរបស់លោក Staff Sgt. Luis Perez ស្របពេលដែលលោកត្រូវបានចោទប្តឹងថា ជាជនល្មើស។តែទោះជាយ៉ាងណា ការតាមដានស៊ើបអង្កេតនៅតែបន្តមាននៅឡើយ។
គួររំឭកផងដែរថា នាង Brittany Killgore បានលែងលះជាមួយនឹងស្វាមីរបស់ខ្លួន កាលពីបីថ្ងៃមុននឹងកម្មវិធីជប់លៀងមួយនេះ បានមកដល់៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening