យល់ដឹង ៖ វិធីផ្សាំមែកស្វាយ ដែលយើងមិនចាំបាច់កាប់ដើមចោលទាំងអស់ទេសូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ* របៀបធ្វើគឺ១..ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង៨ហ៊ុន២..រើសយកមែកដើមចាស់ដែលចង់ផ្សាំ៣..ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង២ហ៊ុន

កន្លះទទឹង១ហ៊ុនរួចហើយបកវាចេញឲ្យផុតស្នូលមែកកាត់សំបកនោះចេញ១ហ៊ុន៤..ចិតមែកពូជល្អបញ្ឆិតដោយឲ្យ១ចំហៀងវែងនិង១ចំហៀងទៀតចិតបន្តិចបានហើយ៥..ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឲ្យជិតទុកចោល១៤ទៅ១៥ថ្ងៃវានិងចេញត្រួយហើយ



(សង្កេតពេលវាចេញត្រួយយើងគួយកចុងកាំបិតវះស្គត់បង្ហើបដើម្បីឲ្យវាលាស់ស្រួល)។* វិធីនេះហៅថាវិធីផ្ញើពោះ គឺដើមចាស់វាលែងឲ្យផលច្រើនទៀតហើយតែវានៅមានកំលាំងអាចចិញ្ចឹមមែកផ្សេងដែលអាចឲ្យផលច្រើនបានដោយផ្ញើឲ្យវាចិញ្ចឹមមែកពូជ១ទៀត ហៅថាវិធីផ្ញើពោះ។...បញ្ជាក់មិនចាំបាច់ស្រោចទឹកទេ ៕





ដោយ ៖ គន្ធា
ប្រភព ៖ អ៊ាង សុផល្លែត