ព័ត៌មានអន្តរជាតិ ៖ លោក Andrew Wardle វ័យ ៣៩ ឆ្នាំ​ ត្រូវបានរកអោយឃើញថា  គាត់កើតមកគ្មានអវៈយវៈភេទ (លិង្គ) ដូចទៅនឹងបុរសដទៃនោះទេ ស្របពេលដែលមកទល់នឹងថ្ងៃទី២២មីនា កាលពីពេលកន្លងទៅថ្មីៗនោះ លោកក៏បានបកស្រាយពីជីវិតឯកជន  នៅក្នុងកម្មវិធី This Morning  នាប៉ុស្តិ៍ទូរទស្សន៍ ITV ដោយបានបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ននេះ លោកបានគេងជាមួយនឹងស្រ្តីភេទដល់ទៅ   ១០០  នាក់ហើយ    A man with no penis has claimed to have slept with more than 100 women នេះបើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស spy កាលពីពេលកន្លងទៅ​។

width=462

សំនួរចោទសួរថា ថាតើគាត់គេងជាមួយនឹងមិត្តនារីបានយ៉ាងដូចម្តេច បើសិនណាគាត់មិនមានអវៈយវៈភេទដូចទៅនឹងបុរសដទៃទៀតនោះ? លោក Wardle បានបន្ថែមថា តាមពិតទៅលោកពិតជាមានសមត្តភាពពិសេសក្នុងការទាក់ទាញមិត្តស្រ្តី តាមរយៈមន្តស្នេហ៍របស់គាត់ ក៏ដូចជាភាពសុខស្រួលនៅពេលគេងជាមួយ ដោយមិនរាប់បញ្ជូលសិចនោះទេ ។ តាមពិតទៅ ភាគីស្រ្តីមួយចំនួន ចូលចិត្តគាត់ដូចទៅនឹងមិត្តភក្កិជិតស្និទ្ធ ជាជាង រាប់អានធ្វើជាមិត្តប្រុស ។

លើសពីនេះទៅទៀត​ ​ ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោកWardle នឹងទទួលការវះកាត់អោយមានប្រដាប់ភេទដូចទៅនឹងបុរសដទៃទៀត ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈការវះកាត់ ស្បែក សរសៃឈាម  ក៏ដូចជាប្រសៃប្រសាទ ពីកំភួនដៃរបស់គាត់។ ក៏ប៉ុន្តែលោក Wardle បញ្ជាក់បន្ថែមថា លោកពិតជាមិនមានក្តីសង្ឃឹមអោយមុតមាំនោះទេ ថាការវះកាត់អោយមានប្រដាប់ភេទមួយនេះ  វាអាចនឹងមានសមត្តភាពពិសេសដូចទៅនឹងបុរសដទៃៗទៀត ស្របពេលដែលពួកគេមានវាមកពីកំណើត៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ spy