ភ្នំពេញៈ លោក ទ្រឿង សុះសាយ គ្រូបង្វឹកប្រដាល់ សេរីរបស់ក្លឹប កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា អាជ្ញាកណ្តាល ចៅក្រម បានទទួលមរណភាពក្នុងវ័យ៦៩ឆ្នាំ ដោយរោគាពាធ កាលពីម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ ។
លោក ទ្រឿង សុះសាយ មានស្រុកកំណើត នៅភូមិតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង លោកគឺជាអតីតកីឡាករ ប្រដាល់ក្បាច់គុន បុរាណខ្មែរដ៏ល្បីឈ្មោះមួយរូប ក្នុងចំណោមកីឡាករល្បីៗ ជាច្រើននាក់ទៀតនៅ អំឡុង ទសវត្សន៏ទី៦០ និង៧០ ។
សូមបញ្ជាក់ថា សពលោក ទ្រឿង សុះសាយ កំពុងតម្កល់ធ្វើបុណ្យ នៅវត្តព្រះពុទ្ឋមានបុណ្យ ស្ថិតក្នុង ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល