ចិន៖ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៣នេះ គេហទំព័រកម្សាន្ត បរទេសមួយ បានចុះផ្សាយឲ្យ ដឹងថា មានបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់ត្រចៀក ដ៏តូចរបស់គាត់ ទាញយន្តហោះយ៉ាងធំ ដែលធ្វើឲ្យបាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាជន រួមនឹងភ្ញៀវទេសចរផងដែរ។

លោក Qi Xixiang មុខរបរ ជាអ្នកលេងសៀក មានអាយុ ៤៤ឆ្នាំ បានយកខ្សែចង់ភ្ជាប់នឹង ត្រចៀករបស់គាត់ ជាមួយយន្តហោះ ហើយគាត់បាន ប្រើប្រាស់កម្លាំង របស់គាត់ ទាញយន្តហោះនោះ បានចម្ងាយជាង ១០ម៉ែត្រ។

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ត្រចៀក ទាញយន្តហោះនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ នៅក្នុងទីក្រុង Tianjin ប្រទេសចិន៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល