ព័ត៌មានអន្តរជាតិ​ ៖ ស្រ្តីជនជាតិចិនម្នាក់ ត្រូវបានរកអោយឃើញថា​   បានស្លាប់បាត់បង់ជីវិតមួយរំពេច ខណៈពេលដែលមានការស្រុតបាក់ដី ផ្សារបន្លែមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Guyuan នៃតំបន់ស្វ័យយ័ត  ក្នុងប្រទេសចិន  នាវេលម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ២៣ កន្លងផុតទៅថ្មីៗនេះ។

width=476

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ការស្រុតបាក់ដីមួយកន្លែងនោះ វាមានទំហំមុខកាត់ដល់ទៅ ១៥០ ហ្វីត និងជម្រៅជិត ២០​ ហ្វីត។ គួររំឭកផងដែរថា  ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមភ្នាក់ងារមានសមត្តកិច្ចផងដែរ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ Happens