ទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Manmohan Singh ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យគឺជាសញ្ញាណចុងក្រោយមួយដែលបានបញ្ជាក់ថា ថ្មីៗនេះឥណ្ឌាធានាអោយមានវត្តមានរបស់ខ្លួនជាមួយនិងប្រទេសជិតខាងនាភាគខាងកើត។ដំណើរទស្សនកិច្ចនេះ គូសបញ្ជាក់ផងដែរថា ឥណ្ឌាស្វែងរកដៃគូផ្តត់ផ្គង់ថាមពលអគ្គីសនី សំរាប់សេដ្ឋកិច្ចដ៏រីកចំរើនយ៉ាងខ្លាំងរបស់ខ្លួន ខណៈពេលដែលមានការព្រួយបារម្ភទៅនិងភាពខ្លាំងប្រទេសចិនដែលមាននៅឥទ្ធិពលមកលើមីយ៉ានម៉ា ក្រោយពីមានការបោះឆ្នោតជាផ្លូវការ ហើយរដ្ឋាភិបាលក៏កំពុងបើកចំហសេដ្ឋកិច្ចជាតិរបស់ខ្លួនក្នុងការវិនិយៅគពីបរទេស។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា និងលោកស្រីសមាជិកសភា Sonia Ganhiនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាមានការព្រួយបារម្ភដោយបានឃ្លាំមើលការគ្របសង្កត់របស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើប្រទេសមីយ៉ានម៉ា ទាក់ទងទៅនិងគំរោងរុករកប្រេង និងឧស្ម័ន។កម្មករចិនរាប់ពាន់នាក់បានកំពុងធើ្វការនៅក្នុងប្រទេសនេះក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគំរោងផ្សេងៗទៀត។ ប្រទេសឥណ្ឌាចង់ពង្រឹង និងពង្រឹកទំនាក់ទំនងរបស់ខ្លួនជាមួយនិងប្រទេសជិតខាង ស្របតាមគោលនយោបាយ ក្រឡេកមើលភាគខាងកើត Look East Policy បើយោងតាម រដ្ឋមន្រ្តីការបរទេសឥណ្ឌា Ranjan Mathai បានប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រ។ ស្របតាមគោលនយោបាយខាងលើ ឥណ្ឌាបានយល់ព្រមក្នុងការចុះកិច្ចសន្យាផ្សេងៗជាមួយនិងបណ្តាប្រទេសនៅអាស៊ីភាគអាគ្នេយ៏រួមមាន៖ ជប៉ុន កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត។ ទស្សនកិច្ចនេះ គឺជាទស្សនកិច្ចដំបូងក្នុងអំឡុងពេល២៥ឆាំ្នចុងក្រោយនេះ ទោះបីជាប្រទេសទាំងពីរបានមានព្រំប្រទល់ដីរួមគ្នា ១,០០០ម់ាយ ដែលស្មើនិង ១,៦០០ គីឡូមែត្រ ក៏ដូចជាព្រំប្រទល់ដែនសមុទ្រដែលនៅឯឈូងសមុទ្រ Bengal ។ បើនិយាយពីការបោះឆ្នោតវិញ វាជាសមទ្ធិផលថ្មីមួយទៀតដែលមីយ៉ាន់ម៉ាសំរេចបាន និងជាសញ្ញាណមួយក្នុងឈានខ្លួនទៅនិងទីផ្សារពិភពលោក។ រីឯការប្រកួតប្រជែងរវាងប្រទេសចិន និងឥណ្ឌាវិញ ត្រូវបានគេរំពឹងថា និងផុសផុលឡើងជាថ្មីម្តងទៀត នៅពេលដែលមីយ៉ាន់ម៉ាដាក់ដេញថ្លៃនូវគំរោងឧស្ម័នធម្មជាតិ និងត្រូវបានរំពឹងថាមានក្រុមហ៊ុនឥណ្ឌាភាគច្រើនចូលរួមវិនិយោគ។ លោក mathai ក៏បាននិយាយបន្ថែមអំឡុងពេលទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌាថា ប្រទេសទាំងពីរបានពិភាក្សាស្តីពីគំរោងឡានក្រុងដែលភ្ជាប់ពី Imphal ប្រទេសឥណ្ឌាទៅនិង Mandalay ដែលជាទីក្រុងធំជាងគេទីពីររបស់មីយ៉ាន់ម៉ា។ លើសពីនេះ ឥណ្ឌានិងប្រកាសបង្កើត វិទ្យាស្ថានហ្វឹកហ្វឺនបច្ចេកវិទ្យា មជ្ឍមណ្ឌលស្រាវជ្រាវកសិកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានផ្តល់ប្រាក់ប្រមាណ ៨០០លានដុល្លារទៅមីយ៉ាន់ម៉ាក្នុងការជួយអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវរទេះភ្លើង ផ្លូវថ្នល់ និងផ្លូវទឹកជាដើម។ ទន្ទឺមនិងនេះដែរ ពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ១,២លានដុល្លារអំឡុងឆ្នាំ២០១១។ ប្រទេសទាំងពីរសង្ឃឹមយ៉ាងមុតមាំថា និងបង្កើនពាណិជ្ជកម្មទ្វេភាគីអោយបានដល់៣លានដុល្លារនៅឆ្នាំ២០១៥។
ដោយ ៖ ចាន់ណាប្រភព ៖ Ctv