អត្ថបទនេះ នឹងឧទ្ទេសនាមជូនមិត្តអ្នកអាន អំពីសបវ៉ែរតូចមួយ ជួយបង្កើតប៊ូតុងស្រមោង ដើម្បីកាត់ផ្ដាច់តំណភ្ជាប់ USB ឬហាតឌីសខាងក្រៅ ដោយឆាប់រហ័ស និងសុវត្ថិភាព។

/

អ្នកប្រហែលជាធ្លាប់ជួបបញ្ហាមួយចំនួន ដូចជា អង្គចងចាំឆាប់ខូច ឬកុំព្យូទ័រ មិនលែងស្គាល់ flash ជាដើម បន្ទាប់ពីដកវាចេញដោយមិនបានធ្វើទៅតាមលំដាប់លំដោយ ជាញឹកញាប់ ព្រោះតែមិនចង់ចំណាយពេលច្រើន។ ដើម្បីជៀសវាងបញ្ហាខាងលើ និងដើម្បីអាចដក USB ភ្លាមៗ ដោយសុវត្ថិភាព អ្នកគួរតែប្រើ USB Disk Ejector ។

/

នៅពេលត្រូវបានបំពាក់ USB Disk Ejector នឹងបង្ហាញខ្លួន នៅផ្នែកខាងក្រោម ចំហៀងខាងស្ដាំ ហើយវា មានមុខងារគ្រប់គ្រងបណ្ដាតំណភ្ជាប់ពីខាងក្រៅ។ ចូរចុចទៅលើរូបសញ្ញារបស់សបវ៉ែរនេះ នៅលើ taskbar ដើម្បីមើលបញ្ជីឈ្មោះនៃឧបករណ៍ដែលកំពុងតភ្ជាប់ពីខាងក្រៅ ជាមួយកុំព្យូទ័រ។

/

ប្រសិនចង់ផ្ដាច់តំណភ្ជាប់អ្វីមួយ អ្នកគ្រាន់តែចុច Enter ឬចុចផ្ទួនៗ ២ដង ទៅលើឈ្មោះរបស់វា ក្នុងបញ្ជីនេះ គឺជាការស្រេច។ នៅក្នុង Options របស់សបវ៉ែរ អ្នកក៏អាចជ្រើសរើសរបបនៃការប្រកាសព័ត៌មាន សម្លេង ឬមួយ​សកម្មភាពបន្ដ ក្រោយពីឧបករណ៍ត្រូវបានផ្ដាច់ ឬតភ្ជាប់ទៅក្នុងកុំព្យូទ័រ។ ចំណែកក្នុង Hotkeys របស់វា នឹងអនុញ្ញាតឱ្យអ្នកប្រើ​ប្រាស់ បង្កើតឡើងនូវបណ្ដាប៊ូតុង ដើម្បីកំណត់ទៅលើសក្មភាពនិមួយៗ របស់ឧបករណ៍ ដែលនឹងត្រូវតភ្ជប់ ឬផ្ដាច់ពីកុំព្យូទូរ។

/

និយាយរួម USB Disk Ejector គឺជាកម្មវិធីដ៏តូចមួយ ងាយស្រួលប្រើប្រាស់ ហើយវាក៏ដំណើរការយ៉ាងមានប្រសិទ្ធិភាព។ ប្រសិនចាប់អារម្មណ៍ និងចង់ប្រើប្រាស់ USB Disk Ejector សូមចុចត្រង់នេះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ lifehacker