(អាហ្សង់ទីន)៖ ស្ត្រីម្នាក់រស់​នៅប្រទេស​អាហ្សង់ទីន មានការតក់ស្លុតជាខ្លាំង បន្ទាប់ពីនាងប្រទះឃើញ ស្រោមអនាម័យ ដែលបានប្រើរួចមួយ នៅក្នុងកញ្ចប់​ហតដក ដែលបាន ទិញមកពីផ្សារទំ​នើប​មួយកន្លែង នៅក្បែរផ្ទះ។

Ana Josefina Mender បានថតរូបស្រោមអនាម័យ ដែលកប់ក្នុងកញ្ចប់ហតដកនោះ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថា នេះជាលើក​ដំបូងហើយ ដែលខ្លួនជួបរឿងបែបនេះ ព្រោះតាំង​ពីនាងធ្លាប់ទិញហតដក បរិភោគមក មិនដែលឃើញមានស្រោមអនាម័យ នៅក្នុងកញ្ចប់ហតដកឡើយ។

តាំងពីកើតរឿងនេះមក Ana ស្បថថា លែងទៅទិញអ្វី​មួយ​បរិភោគ នៅឯផ្សារទំនើប Lugue តទៅទៀតហើយ ព្រោះតែវាគួរឲ្យរអើមណាស់ ដែលមានស្រោមអនាម័យប្រើរួច បង្កប់ក្នុងអាហារបែបនេះ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង