តាមព័ត៌មានកាលពីពេលថ្មីៗនេះ Samsung នឹងធ្វើការណែនាំ Galaxy S IV នៅថ្ងៃទី 8-11 ខែមករា ឆ្នាំ2013 ខាងមុខនេះនៅ Las Vegas។
ថ្មីៗនេះ វីដេអូខ្លីមួយត្រូវបានធ្វើការបង្ហោះឡើងនៅលើគេហទំព័រផ្លូវការរបស់ Samsung។ បើទោះបីជាវីដេអូខ្លីនោះមានរយះពេលតែ 18វិនាទី ប៉ុន្តែវាគ្រប់គ្រាន់ដែលអាចយល់ថា Samsungនឹងបង្ហាញខ្លួននូវអ្វីនៅឆ្នាំក្រោយ គឺជាផលិតផលបច្ចេកវិទ្យាខ្ពស់បំផុត ការរចនាម៉ូដដ៏អស្ចារ្យ។
វីដេអូខ្លីនេះ បានបង្ហាញពីពេលវេលាបង្ហាញខ្លួននៅថ្ងៃទី8 ដល់ទី11 ខែមករា ឆ្នាំ2013 តាមអ្នកជំនាញខាងបច្ចេកវិទ្យាមួយចំនួនបានឲ្យដឹងថា រយះពេលនោះគឺស្របពេលជាមួយនឹងការពិព័រណ៍ឧបករណ៍បច្ចេកវិទ្យា ដែលនឹងត្រូវប្រារព្ធនៅ Las Vegas ហើយនេះប្រាកដជាកន្លែងដែល Samsungធ្វើការបង្ហាញខ្លួន ផលិតផលថ្មីរបស់ខ្លួន។
បើទោះជាវីដេអូនេះ មិនបានបង្ហាញច្បាស់ថាជាផលិតផលអ្វី ប៉ុន្តែយើងទាំងអស់គ្នាអាចស្មានដឹងថា ផលិតផលថ្មីនោះ គឺជាស្មាតហ្វូន Samsung Galaxy S IV។ ជាក់ស្តែង Samsung រក្សាការសម្ងាត់បានជិតល្អណាស់ ដូច្នេះ ស្មាតហ្វូនស៊េរីក្រោយរបស់ Samsung រូបរាងដូចម្តេចនោះ មានតែចាំដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការទេ ទើបដឹងពិតប្រាកដ។
រូបភាព Concept Samsung Galaxy S IV មួយចំនួន ៖



ដោយ៖ សិលាប្រភព៖ k14