ក្រុមប្រឹក្សាសំណង់អគារខ្ពស់ៗ និងបរិស្ថានរស់នៅក្នុងទីក្រុងលើពិភពលោក (CTBUH) ទើបតែបង្ហាញនូវសៀវភៅឈ្មោះ ៥អគារខ្ពស់ៗដែលស្អាតបំផុតនៅលើពិភពលោកឆ្នាំ២០១២។ ការជ្រើសរើសនេះ យោងតាមការវាយតំលៃលើ ភាពរឹងមាំនៃអគារ ការអភិ-វឌ្ឍន៏ និងការរចនាម៉ូត។

១. Absolute Towers (Mississauga, Canada)

/

/

Absolute Towers គឺជាការរួមផ្សំគ្នារវាង Tower ពីរដែលជាគំរោងរបស់ Absolute World នៅឯទីក្រុង Mississauga, Ontario, Canada។ នេះគឺជាអគារខ្ពស់ដែលស្អាតជាងគេនៅទ្វីបអាមេរិច។ គំរោងនៃការសាងសង់អគារខ្ពស់ទាំងពីរនេះ នឹងប៉ាន់ស្មានត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០១២ ជាមួយនឹងកំពស់១៨៩,៥ ម៉ែត្រ និង១៥៨ ម៉ែត្រ។

២. Bligh Street (Sydney, Australia)

/

/Tower Bligh Street ត្រូវបានគេចាត់ទុកថាជាអគារខ្ពស់ដែលស្អាតជាងគេនៅអាស៊ី និងអូស្រ្តាលី។ Tower នេះត្រូវបានសាងសង់ឡើងនៅតំបន់មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ Sydney, Australia។ អគារនេះមានកំពស់ ១៣៥ម៉ែត្រ ដែលត្រូវបានចាត់ទុកថាជាបេះដូងនៃតំបន់សេដ្ឋកិច្ចរបស់ Sydney។

៣. Palazzo Lombardia (Milan, Italy)

/

/

/

Tower កំពស់៤០ជាន់ Palazzo Lombardia នៅឯទីក្រុង Milan, Italy គឺជាអគារខ្ពស់ដែលស្អាតជាងគេនៅទ្វីបអឺរ៉ុប។ នេះគឺជាអគារដំបូងរបស់ Italy ដែលទទួលបានតំណែងនេះពី CTBUH។ Palazzo Lombardia លេចធ្លោជាមួយលំហរដែលអាចបើកបានដ៏អស្ចារ្យ។ បូនជ្រុងខាងមុខនៃអគារត្រូវបានស្រោបដោយដំបូងកញ្ចក់ រាងកៅងគួរឲ្យទាក់ទាញ។

៤. Doha Tower (Qatar)

/

/

/

Doha Tower កំពស់៤៦ជាន់នៅQatar គឹជាអគារខ្ពស់ដែលស្អាតជាងគេនៅតំបន់កណ្តាលខាងកើត និងទ្វីបអាហ្វ្រិក ជាមួយរចនាម៉ូតរាងដូចបំពង់ប្លែកភ្នែក។ អគារនេះគឺជាស្នាដៃរបស់ស្ថា-បត្យករ Ateliers Jean Nouvel និងត្រូវបានសាងសង់ចប់សព្វគ្រប់កាលពីខែមិនា ឆ្នាំ២០១២។

៥. Al Bahar Towers (Abu Dhabi)

/

/

Al Bahar Towers នៅ Abu Dhabi គឺជាអគារដែលមានតំលៃបំផុតលើពិភពលោក។ អគារ២៩ជាន់ទទួលបានតំណែងនេះដោយសារភាពស្រស់ស្អាត និងទាន់សម័យជាមួយនឹងការរចនាម៉ូតបិទបើកដោយស្វ័យប្រវត្តិតាមចលនាបំលាស់ទីរបស់ព្រះអាទិត្យ។ កត្តានេះបានជួយឲ្យថាមពលពន្លឺព្រះអាទិត្យចូលក្នុងអគារបានយ៉ាងងាយស្រួល ធ្វើឲ្យបរិយាកាសរស់នៅរបស់ប្រជាជននៅតំបន់នេះ កាន់តែមានភាពងាយស្រួលឡើង៕

ដោយ៖ សិលាប្រភព៖ VE