ព័ត៌មានកំសាន្ត ៖ តារាស្រី Lin Chi-ling បានធ្វើឲ្យជិវិតរបស់នាងកាន់តែប្រសើរជាងមុន ថែមទាំងបានរៀបរាប់ពីខ្សែជិវិតរបស់គាត់ នៅលើអិនធិណិតថែមទៀតផង ។ 

កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតរបស់នាង ចំពោះ ២ ទៅ ៣ សន្លឹកខណៈពេលដែលកំពុងតែថតខ្សែភាពយន្តមួយនៅក្នុង Argentina ដើម្បីបង្ហាញហេតុការណ៍ជាក់ស្តែងរបស់នាង នៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា 'Sisters over Flowers 2' ។

/

/

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ  Asian E-News Portal បានឲ្យដឹងថា ក្រៅពីនាងបានបង្ហោះឡានស៊េរីចាស់ហើយ នាងថែមទាំងបានស្លៀកពាក់រ៉ូបពណ៍ក្រហមយ៉ាងសុិចសុីថែមទៀត ។ 

តារាស្រី Lin Chi-ling រូបនេះបានសរសេរថា Argentina, shall we dance? 

ទោះបីជាតារាស្រី Chi-ling មានវ័យដល់ទៅ ៤១​ ឆ្នាំក៍ដោយចុះ ប៉ុន្តែនាងនៅតែមានរូបរាងកាយដ៍សុិចសុីនិង ស្រស់ស្អាតដដែល​ និងមានប្រជាជនជាច្រើនបានធ្វើការកោតសរសើរនាង ទាំងនេះហើយជារឿងដែលក្រុមអ្នកគាំទ្រ មានការចាប់អារម្មណ៍ចំពោះរូបនាងយ៉ាងខ្លាំង ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop