ព័ត៌មានអន្តរជាតិ ​  ៖​  រកឃើញសាកសពក្បាលមនុស្សនៅក្នុងឧទ្យានមួយកន្លែង  នាទីក្រុងMontreal  ប្រទេសកាណាដា  ស្របពេលដែលការតាមដានស៊ើបអង្កេតនៅតែបន្តមាន ដោយបានបញ្ជាក់អះអាងថាវាអាចនឹងជាក្បាលរបស់សាកសពជនជាតិចិនម្នាក់ ដែលជាតួសិចប្រុសនៅក្នុងប្រទេសកាណាដា នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​។

width=474

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅ ​ តួសិចប្រុស លោក June Lin ត្រូវបានដៃគូររបស់ខ្លួនឈ្មោះ  Luka Magnotta កាប់សម្លាប់ជាចំរៀក ស្របពេលដែលសាកសពរបស់លោកត្រូវបានរកឃើញ ដោយឡែកនៅសល់តែក្បាលតែប៉ុណ្ណោះ នៅតែបន្តបាត់ខ្លួនរហូតមកដល់ពេលនេះ

លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Anie Lemieux ដែលជាមន្រ្តីប៉ូលីសប្រចាំតំបន់បានអោយដឹងថា មានតែរង់ចាំមើលលទ្ធផលតែប៉ុណ្ណោះថាតើ សាកសពក្បាលមួយនេះ គឺជាផ្នែកនៃសាកសពកំបុតក្បាលលោក June Lin មែនឬក៏អត់ ។

គួររំឭកផងដែរថា   លោក June Lin  និងលោក Luka Magnotta   ធ្លាប់មានទំនាក់ទំនងស្នេហាស្រឡាញ់ភេទដូចគ្នា តែក្រោយមកដោយសារតែមានភាពរកាំរកូស ក៏ដូចជាថ្នាំងថ្នាក់ចិត្តនោះ ក៏បានធ្វើអោយកើតមានឡើងនូវរឿងមនុស្សឃាតតែម្តងកាលពីឆ្នាំកន្លងទៅ៕

ដោយ ៖ រិទ្ធីប្រភព ៖ worldnewstoday