ម៉ូតូ Yamaha XJ6 គឺជាប្រភេទម៉ូតូ បែបស្ពត ម៉ូដែលថ្មី ឆ្នាំ២០១៤ ដែលមានរូបរាងដ៏ស្រស់សង្ហាជាមួយនឹងការរចនាម៉ូដថ្មី និងតែមថ្មី ពិតជាសាកសមបំផុតសម្រាប់មិត្តយុវវ័យនាសម័យទំនើបបច្ចុប្បន្ន។

ម៉ូតូ Yamaha XJ6 ស៊េរីថ្មី ឆ្នាំ២០១៤  ត្រូវបានផ្លាស់ប្តូររាងថ្មី  ដោយបានកែប្រែ នូវអំពូលបំភ្លឺផ្លូវ ខាងមុខ មានភ្នែក ១ មានកញ្ចក់ថ្លា អាចបំផ្លូវបានច្បាស់ល្អនៅពេលរាត្រី ជាមួយនឹងសំបកកង់បែបស្ពត ដ៏ស្វិតមំាអាចបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងងាយស្រួល។  

ជាពិសេស ម៉ូតូ Yamaha XJ6 ស៊េរីថ្មី ២០១៤ ដ៏ស្រស់សង្ហានេះ មានកម្លាំងម៉ាស៊ីនខ្លាំង ៦០០សេសេ   មាន  ៤ម៉ាស៊ីន  បំពាក់ប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីន  មិនឱ្យក្តៅខ្លាំង ពេលធ្វើដំណើរផ្លូវឆ្ងាយ មានល្បឿន ១៣៥ម៉ាយ/ម៉ោង និងមានតម្លៃ ៨,១៦៥អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed