(ក្រុងឡុងដ៍)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព បានឲ្យដឹងថា ជាធម្មតាមនុស្សភាគច្រើនតែងតែ ចូលគេងទាំងសក់នៅសើម, រុំ​សក់​នឹង​កន្សែង... ប៉ុន្តែអ្នកទាំងអស់នោះមិនទាន់ដឹងថាវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ។

 ជាក់ស្តែងសកម្មភាពទាំងនេះអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់សារពាង្គកាយរបស់អ្នកដោយនៅក្នុងនោះរួមមាន៖

- បណ្តោលឲ្យឈឺក្បាលសីតុណ្ហភាពនៃរាងកាយរបស់យើងមានការកើនឡើងក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជាអ្នករុំក្បាលនឹងកន្សែងទាំងសក់នៅសើម សីតុណ្ហនៅលើក្បាលនឹងមានការកើនឡើងដែលបង្កឲ្យមានអាការៈឈឺក្បាល។

- បាក់តេរីមានការកើនឡើងខ្នើយគឺជាកន្លែងដែលល្អបំផុតសម្រាប់បាក់តេរីរស់នៅ ដោយសារតែពួកវាអាចស្រូវយកញើសចេញពីកាសិកាស្បែកដែលងាប់ និងប្រេងពីរាងកាយ។

ដូច្នេះហើយប្រសិនបើសក់មានសើមវានឹងធ្វើឲ្យមានសំណើមដល់ខ្នើយ បន្ទាប់មកវានឹងក្លាយជាសំបុកសម្រាប់ការអភិវឌ្ឍនៃបាក់តេរីកាន់តែច្រើន។

- បំផ្លាញសក់ការចូលគេងទាំងសក់នៅសើមអាចធ្វើឲ្យសក់ឆាប់ខូច។ នេះជាមូលហេតុដែលអ្នកត្រូវតែឈប់ទម្លាប់គេងទាំងសក់នៅសើម៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង