ការចង់បានស្មាតហ្វូន Freedom 251 របស់ឥណ្ឌា ដែលមានតម្លៃត្រឹមតែ ៣,៦ដុល្លារអាមេរិកគឺមិនមែនជារឿងងាយស្រួលនោះទេ។

ទំព័រ BBC បានឱ្យដឹងថា នៅពេលកាន់នឹងដៃ ស្មាតហ្វូននេះធ្វើឱ្យយើងមានអារម្មណ៍ដូចជាកំពុងតែកាន់ iPhone 5 ដូច្នោះដែរ។ បើទោះជាមានតម្លៃមហាទាប ប៉ុន្តែ ស្មាតហ្វូននេះ នៅតែមានកាមេរ៉ាទាំងមុខ និងក្រោយ អេក្រង់ 4 inch, RAM 1 GB អង្គចងចាំក្នុង 8 GB រួមនឹងរន្ធដោតមេម៉ឺរីឡើងដល់ 32 GB និងឈីប 4-core ។

/

Freedom 251 មានពីរពណ៌ឱ្យជ្រើសរើស គឺពណ៌ខ្មៅ និង ស ហើយវាដំណើរការដូចស្មាតហ្វូនធម្មតា។ ប៉ុន្តែ គេមិនទាន់អាចវាយតម្លៃ Freedom 251 បានទេ ព្រោះថា វា​បំពាក់កម្មវិធីតែមួយចំនួនតូចប៉ុណ្ណោះ ដូចជាកម្មវិធីចាក់បទចម្រៀង គិតលេខ ប្រាវសឺរ និងអ៊ីមេល។

កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុន Ringing Bells បានអះអាងថា នឹងចែកចាយស្មាតហ្វូននេះទៅដល់អតិថិជន នៅថ្ងៃទី ៣០មិថុនាខាងមុខ ប៉ុន្តែ ថ្មីៗបានប្រកាស​ថា នឹងពន្យាពេលដល់ថ្ងៃទី ៧កក្កដា។ ទំព័រ BGR ចុះផ្សាយថា ក្រុមហ៊ុន Ringing Bells នឹងបញ្ចេញលក់ស្មាតហ្វូននេះចំនួន ២០០០០០គ្រឿង បើទោះមានអ្នកបញ្ជាទិញរហូតដល់ ៧០លាននាក់ មានន័យថា ក្នុងចំណោមអ្នកបញ្ជាទិញ ៣៥០នាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលនឹងទទួលបានស្មាតហ្វូននេះ។

/

ត្រូវបានឧទ្ទេសនាមកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ និងបន្ទាប់ពីបានពន្យាពេលជាច្រើនលើក Freedom 251 នៅតែមិនទាន់បង្ហាញខ្លួនក្នុងទីផ្សារ ធ្វើឱ្យមនុស្សជាច្រើនយល់ថា វាគ្រាន់តែជាល្បិចឃោសនារបស់ក្រុមហ៊ុន Ringing Bells។ បើគេគិតតែ accessories នោះតម្លៃផលិត​ស្មាតហ្វូននេះឡើងដល់ ៥០ដុល្លារទៅហើយ។ Kirit Somaiya ដែលជាសមាជិកសភាឥណ្ឌា យល់ថា នេះគឺជាការបោកប្រាស់។

/

យ៉ាងនេះក្ដី Mohit Goel ដែលជាស្ថាបនិក​របស់ក្រុមហ៊ុន Ringing Bells បានបដិសេធរាល់ការចោទប្រកាន់ខាងលើ។

ប្រែសម្រួល ៖ បុត្រា