ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីវ័យ ១១ ឆ្នាំម្នាក់ ដែលបានរត់គេចពីការចាប់បង្ខំ អោយរៀបការទាំងវ័យក្មេងនោះ បានចោទជាសំនួរដែលក្រុមមនុស្សពេញវ័យមានភាពស្រឡាំងកាំងជាខ្លាំង នោះគឺ សប្បាយចិត្តណាស់ឬ នៅពេលដែលឃើញនាងខ្ញុំ រៀបការស្ថិតនៅក្នុងវ័យទើបតែ១១ ឆ្នាំបែបនេះ។

ជាការពិត ក្មេងស្រីម្នាក់នេះ មានឈ្មោះថា Nada Al-Ahdal មានវ័យទើបតែ ១១ ឆ្នាំជាជនជាតិ យេម៉េន បានអះអាង និងគូសបញ្ជាក់យ៉ាងច្បាស់ នៅក្នុងវីដេអូដែលជាកិច្ចសម្ភាសន៍ថា នាងពិតជាមិនចង់រៀបការក្នុងវ័យទើបតែ ១១ ឆ្នាំនោះទេ ដូច្នេះហើយទើបនាងសម្រេចចិត្តរត់ចេញពីផ្ទះ ដោយចង់គេចចេញពីការចាប់បង្ខំរៀបការពីឪពុកម្តាយរបស់នាង ជាថ្នូរនឹងសាច់ប្រាក់។
អ្វីដែលធ្វើអោយក្រុមមនុស្ស មកពីជុំវិញពិភពលោក មានការចាប់អារម្មណ៍ទៅនឹងព័ត៌មានក្មេងស្រីតូចនោះគឺថា នាងពិតជាមានការតាំងចិត្ត ពោលគឺមានការបេជ្ញាខ្ពស់ ដោយលើកឡើងថា នាងស៊ូស្លាប់ បើសិនណាពិតជាចង់អោយនាងរៀបការក្នុងវ័យ ១១ ឆ្នាំមែននោះ។នាងពិតជាមិនចង់បានបែបនេះនោះទេ តែអ្វីដែលនាងបា្រថ្នាចង់បាននោះគឺ ការអប់រំទៅវិញនោះទេ។

ដោយឡែក បន្ទាប់ពីមានការទាក់ទងសាកសួរនាំឪពុកម្តាយ របស់ក្មេងស្រីតូចវ័យទើបតែ១១ ឆ្នាំរូបនេះ ពួកគាត់បានបញ្ជាក់ដដែលៗថា ពួកគាត់ពិតជាគ្មានចេតនាក្នុងការចាប់បង្ខំកូនស្រីអោយរៀបការនោះទេ តែផ្ទុយទៅវិញ បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីអង្គការឃ្លាំមើលសិទ្ធកុមារនៅក្នុងប្រទេសនេះ លោក Seyaj អោយដឹងថា ផ្នែកខ្លះនៃដំណើររឿងរបស់នាងតូចវ័យទើបតែ ១១ ឆ្នាំត្រូវបានគេប្រឌិតឡើង ជាពិសេសករណីការផ្តល់កិច្ចសម្ភាសន៍របស់ឪពុកម្តាយរបស់នាង ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
ដោយ ៖ រិទ្ធីប្រភព ៖ CNN