ភ្នំពេញ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រុមហ៊ុន Full Well Trading (Cambodia) Ltd បានប្រារព្ធកម្មវិធី គម្រប់ខួបលើកទី ៨០ឆ្នាំរបស់ស្រោមអនាម័យ អូកាម៉ូតុ និង ការបំបែកឯតទគ្គកម្មជាស្រោមអនាម័យស្តើងជាងគេបំផុតក្នុងពិភពលោក ។កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៣ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្តម មាន ឈីវុន ជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំង ជំងឺអេដស៏ និង កាមរោគ, លោកដុកទ័រ លឹម ហួរពៅ នាយកប្រតិបត្តិនៃក្រុមហ៊ុន Full Well Trading និង លោក Stanley Choung ជាប្រធានចាត់ការទូទៅ របស់ក្រុមហ៊ុនអូកាម៉ូតុ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។ លោកដុកទ័រ លឹម ហួរពៅ បានប្រាប់អោយដឹងថាដោយយល់ឃើញពីបញ្ហារីករាលដាល នៃជំងឺអេដស៏ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពី ឆ្នាំ១៩៩០មកដល់នាពេលបច្ចុប្បន្ន និងដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយជំងឺអេដស៏ស្របតាមគោលការណ៏ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន Full Well Trading (Cambodia) Ltd ដែលជាក្រុមហ៊ុនទួលអាជ្ញាប័ណ្ណ ពីក្រសួងសុខាភិបាល និងបានបង្កើតឡើងជាផ្លូវការនៅ ខែមេសា ឆ្នាំ២០០៣ បានចាប់ផ្តើមចែកចាយ ស្រោមអនាម័យ Okamoto លើទីផ្សារក្នុងដើមឆ្នាំ២០០៤ ។ មូលហេតុដែល ក្រុមហ៊ុន Full Well Trading (Cambodia) Ltd បាននាំចូល និង ចែកចាយ ស្រោមអនាម័យ Okamoto ព្រោះស្រោមអនាម័យ ដើរតួរសំខាន់ក្នុងការ ចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺអេដស៏ និង ការពន្យាកំណើត។
ដោយការខិតខំប្រឹងប្រែង និងទំនាក់ទំនងយ៉ាងស្អិតរមួតរវាងអ្នកដឹកនាំ និងបុគ្គលិក បានធ្វើអោយក្រុមហ៊ុននេះ អភិវឌ្ឍន៏ខ្លួនយ៉ាងឆាប់រហ័សដោយក្លាយជាក្រុមហ៊ុន ដែលឈានមុខគេ ក្នុងការចែកចាយស្រោមអនាម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះបានឈានខ្លួនពង្រីកសាខាមួយទៀតនៅទីក្រុងហូជីមីញ នៃសាធារណៈរដ្ឋប្រជាមានិតវៀតណាម ក្នុងឆ្នាំ២០០៩។ ឥឡូវនេះស្រោមអនាម័យ Okamoto បានក្លាយខ្លួនជាស្រោមអនាម័យ ដែលពេញនិយមបំផុតទូទាំង២៤ខេត្តក្រុងជាពិសេសគឺក្រុងភ្នំពេញ។ ផលិតផលស្រោមអនាម័យ Okamoto ជាផលិតផលដែលមានចែកចាយនៅលើទីផ្សារទូទាំង ២៤ខេត្តក្រុង ក្នុង ព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Okamoto គឺជាក្រុមហ៊ុនជប៉ុន ដែលបានបង្កើត ឡើងតាំងពី ឆ្នាំ១៩៣៤ មកដល់ ពេលនេះ រយៈពេល៨០ឆ្នាំមកហើយ។ ក្រុមហ៊ុននេះបានចែកចាយផលិតផល ស្រោម អនាម័យ និងលក់ដាច់ជាងបំផុតនៅលើពិភពលោក ជាពិសេសបានទទួលចំណាត់ថ្នាក់ លេខ១ នៅជប៉ុន។ Okamoto ជាក្រុមហ៊ុនតែមួយគត់ក្នុងពិភពលោក ដែលបានទទួលសិទ្ធផ្តាច់មុខ ផលិត ស្រោមអនាម័យ ពីសារ ជាតិ Sheerlone ដែលជាសារជាតិពិសេសម្យ៉ាងធ្វើអោយ គេអាចផលិត ស្រោម អនាម័យបានស្តើងជាងគេ ហើយទន់ មិនក្តៅរលាក គ្មានសារជាតិគីមី អាក្រក់ប៉ះពាល់ដល់ សុខភាព។
បន្ថែមពីលើនេះ ក្រុមហ៊ុន Okamoto បានចូលរួមចំនែកក្នុងសកម្មភាពសង្គមយ៉ាង សកម្មដូចជាៈ- អប់រំទាក់ទង និង ការប្រើប្រាស់ស្រោមអនាម័យជាមួយអង្គការ Chherm ដែលជាអង្គការ អប់រំពីជំងឺអេដស៏និងកាមរោគក្នុងកម្មវិធី You are the Man ។- បានចូលរួមឧបត្តមដល់អង្គការ UOP ក្នុងកម្មវិធី Green Concert ដែលចូលរួម ក្នុងការ សំអាតបរិដ្ឋាននិងការពារសុខមាលភាពប្រជាជន- ហើយស្រោមអនាម័យ Okamoto ក៏បានចូលរួមធ្វើការចែកចាយស្រោមអនាម័យ ដល់ប្រជាជនកម្ពុជាក្នុងឱកាសបុណ្យអុំទូក ដើម្បីចូលរួមការពារសង្គម និងប្រជាពលរដ្ឋពីការឆ្លងនៃជំងឺអេដស៏និងកាមរោគ។
នៅថ្ងៃ៣១ ខែមករា ឆ្នាំ២០១២ នេះស្រោមអនាម័យ Okamotoបានបំបែកឯតទគ្គកម្មជា ស្រោម អនាម័យដែលស្តើងជាងគេបំផុតលើពិភពលោក ដោយទទួលស្គាល់ដោយកំណត់ត្រា World Guinness Record ទៅលើស្រោមអនាម័យ៤ប្រភេទៈ
- ស្រោមអនាម័យ Okamoto 003 Platinum
- ស្រោមអនាម័យ Okamoto 003Real fit
- ស្រោមអនាម័យ Okamoto 003 Aloe
- ស្រោមអនាម័យ Okamoto 003 HA (ហាយ៉ារ៉ូនីចអាស៊ីត)





ដោយ៖ សិលាប្រភព៖ Topbrand