ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២០ នាក់ ត្រូវស្លាប់បាត់បង់ជីវិត ៦ នាក់រងរបួស បន្ទាប់ពីមានគ្រោះអគ្គីភ័យមួយបានកើតឡើង នៅឯផ្សារមួយកន្លែង ដែលមានទីតាំងនៅក្នុងក្រុង Kolkata ភាគខាងកើតឥណ្ឌា ស្របពេលដែលជនរងគ្រោះ អាចនឹងត្រូវមានការកើនឡើង នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ពីទំព័របរទេស dnaindiaកាលពីពេលកន្លងទៅ ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមថាអគ្គីភ័យមួយនេះ បានកើតឡើងកាលពីថ្ងៃពុធកន្លងទៅ វេលាម៉ោងប្រមាណជាង ៣ និង ៥០ ទាបភ្លឺ នៅក្នុងផ្សារSurya Sen ដែលជាផ្សារលក់នូវក្រដាស និងប្លាស្ទីក ហើយបើនិយាយពីមូលហេតុនៃការឆាបឆេះវិញ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ខណៈពេលដែលការអះអាងជាជំហានដំបូង បានបញ្ជាក់ថា មកពីការឆាបឆេះនៅជាន់ក្រោម ដោយមានការរាលដាលទៅជាន់លើៗបន្ថែមទៀត៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ dnaindia