ប្រិយមិត្តចាស់ក្មេង​ប្រាកដជាស្គាល់ហើយ គឺតារាសម្លេងស្រទន់ ផ្អែមអ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀងស្រី មានភាពល្បីល្បាញខ្លាំង និងមានប្រជាប្រិយភាព តាមរយៈសម្លេងពិរោះ រណ្ដំរបស់នាង។

ថ្មីៗនេះ សុគន្ធ និសាធ្វើឲ្យហ្វេនៗឃើញហើយកាន់តែពេញចិត្ត ចំពោះនាងខ្លាំងឡើង ដោយជាក់ស្ដែង កាលពីយប់មិញនេះ តារាស្រីរូបនេះបានបង្ហោះវីដេអូមួយ ក្នុងបណ្ដាញសង្គម ជាមួយទឹកចិត្តដ៏ល្អប្រពៃ។

/

អ្នកនាង សុគន្ធ និសា បានប្រកាសចែកជួនស្បែកជើង ដែលនាងបានទិញហើយ មិនទាន់បានពាក់ និងស្បែកជើងមួយទឹករបស់នាង នាងបានចែកជូន ក៏ដូចជាចែករំលែក ទៅដល់សិល្បករជំនាន់ថ្មី​ និងហ្វេនៗ ដោយមិនគិតថ្លៃទេ។

/

អ្នកនាងបន្តទៀតថា ដោយសារកាលពីនាងចូលសិល្បៈដំបូង គឺមិនទាន់មានលុយគ្រប់គ្រាន់សម្រាប់ការចាយវាយ ការតុបតែងខ្លូន ដូច្នេះទើបនាងយល់ពីការលំបាក រហូតដល់ចែករំលែកស្បែកជើងបន្តិចបន្តួចទៅដល់ប្អូនៗសិល្បករជំនាន់ថ្មី ដែលខ្វះខាត ដោយមិនគិតថ្លៃ៕

/

 

អត្ថបទ៖ ចំរើន