លោកអ្នកមានដែលគិតទេថាប្រសិនបើខ្លួនអាចក្លាយជាមហាសេដ្ឋី ដែលមានប្រាក់រាប់លានដុល្លាអ្នកនឹងចាកចេញពីទីនេះហើយទៅនៅបរទេស?ប្រសិនបើវាជាការពិតនោះលោកអ្នកប្រហែលជាចង់ដឹងហើយថាទីណាដែលគួរទៅ។ ក្នុងនោះគេបានបង្ហាញទីក្រុងចំនួន ១០ ដែលត្រូវបានចាត់ទុកជាទីក្រុងដែលមានគុណភាពនៃការរស់នៅល្អបំផុត។ ទីក្រុងទាំងនោះមានដូចជា៖

១០. Bern ប្រទេស Switzerland ដែលមានប្រជាជន ១២៥០០០ នាក់ហើយជាទីក្រុងចំណាស់ដែលទទួលស្គាល់ដោយ UNESCO។/៩. Copenhagen ប្រទេស Denmark ជាទីក្រុងដែលមានមនុស្សអ្នកមានការងារធ្វើច្រើនបំផុតនិងត្រូវបានគេចាត់ទុកជាទីក្រុងដែលមានជីវភាពសប្បាយរីករាយជាងគេបំផុតនៅអ៊ឺរ៉ុប។/៨. Geneva ប្រទេស Switzerland ជាទីក្រុងតូចមួយប៉ុណ្ណោះ ប៉ុន្តែជាផ្ទះនៃសន្តិភាព។/៧. Frankfurt ប្រទេស អាល្លីម៉ង់ ជាទីក្រុងដែលបណ្ដុំទៅដោយអ្នកមាន។/៦. Dusseldorf ប្រទេស អាល្លីម៉ង់ ជាទីក្រុងចំនាស់ ដែលល្អបំផុតសម្រាប់គូស្នេហានារដូវរងារ។/៥. Vancouver ប្រទេស កាណាដា ទីក្រុងដ៏សែនស៊ីវិល័យ។/៤. Munich ប្រទេស អាល្លីម៉ង់ ទីក្រុងនៃរថភ្លើងក្រោមដីដ៏មហិមា។/៣. Auckland ប្រទេស New Zealand ទឹកដីដ៏សែនរ៉ូមែនទិក ជាមួយនឹងទេសភាពមិនជិនណាយ។/២. Zurich ប្រទេស Switzerland ទីក្រុងដែលត្រូវបានគេចាត់ទុកជាផ្ទះរបស់អ្នកមាន។/១. Vienna ប្រទេស Austria ទីក្រុងនៃក្ដីស្រមៃរបស់មនុស្សគ្រប់រូប។

/

ដោយ៖ ម៉ូកាប្រភពពី៖ businessinsider