អន្តរជាតិ ៖ ចាប់ឃាត់ខ្លួន សិស្សឧសថសាស្រ្តប្រុស ៤ រូប នៅអេហ្ស៊ីប បន្ទាប់ពីបានរកអោយឃើញថាពួកគេបានថតវីដេអូបទ Harlem Shake ស្របពេលដែលពួកគេជ្រួលជ្រើមជាមួយនឹង ការរាំដែលមិនត្រឹមតែខោក្នុងខ្លី ខណៈពេលដែលវាខុសទៅនឹងច្បាប់នៃប្រទេសនេះ (Egypt's strict public indecency laws) ។

គួរបញ្ជាក់ផងដែរថា ការចាប់ឃាត់ខ្លួនលើកនេះ អាចធ្វើទៅបានបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាជនក្នុងស្រុក ស្តីអំពីសកម្មភាពរាំដែលធ្វើអោយមហាជនក្រេវក្រោធ នៅក្នុងតំបន់ Cairo ប្រទេសអេហ្ស៊ីប។
គួររំឭកផងដែរថា វីដេអូបទ Harlem Shake ត្រូវបានទទួលការគាំទ្រជាខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយទទួលបានការទស្សនាបានដល់ទៅជាង ១៦ លានដងឯណោះ នៅក្នុងបណ្តាញគេហទំព័រyoutube ខណៈពេលដែលយុវវ័យជាច្រើននៅតាមប្រទេសនីមួយៗ ផ្អើលនាំគ្នាថតវីដេអូស្រដៀងគ្នានេះជាច្រើនផងដែរ។ ទស្សនា Harlem Shake ដែលជាវីដេអូដើមបំផុតទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy