នៅ​ក្នុងអត្ថបទនេះ យើងខ្ញុំសូមណែនាំមិត្តអ្នកអាន មកទទួលដឹងនូវបទពិសោធការងារដ៏អស្ចារ្យរបស់ Coco Chanel (Gabrielle Bonheur Chanel) ដែលជាម្ចាស់ផលិតផលទឹកអប់ Chanel No5 ៖ “ម្ចាស់ការ កំណត់អនាគតដោយខ្លួនឯង!”

/លោក​ស្រី Coco Chanel កាល​ពី​នៅ​មាន​ជីវិត

Coco Chanel កើតឆ្នាំ ១៨៨៣ ក្នុងគ្រួសារក្រីក្រមួយ នៅតំបន់ Saumur ប្រទេសបារាំង។ នៅពេលម្ដាយរបស់លោកស្រីបានស្លាប់ ពេលនោះលោកស្រីមានអាយុ ១២ឆ្នាំ  ពុករបស់លោកស្រីក៏បានយកលោកស្រី និងបងប្អូន ២នាក់ទៀត ទៅផ្ញើនៅវិហារមួយដើម្បីទទួលការអប់រំ និងថែទាំ។

ពេលពេញវ័យ Coco Chanel បានខិតខំប្រឹងប្រែងដើម្បីទទួលបានការងារមួយនៅក្នុងឆាកតន្ដ្រី ជាលទ្ធផល Coco Chanel មានការងារជាអ្នករាំ ច្រៀងក្នុងកម្មវិធីសម្ដែងនៅបន្ទប់តែនានា។ ក្រៅពីនេះ លោកស្រីក៏ធ្លាប់បានធ្វើការផ្នែកកាត់ដេរទន្ទឹមនឹងការសិក្សានៅវិហារ ហើយក៏នៅតែបន្ដចូលរួមសម្ដែងផងដែរ។

ក្រោយពីធ្វើការឱ្យហាងកាត់ដេរមួយ Coco Chanel បានចាប់ផ្ដើមអាជីពដែលប្រកបដោយជោគជ័យ និងក្លាយជាអ្នករចនាម៉ូដ និងលក់មួកគ្រប់ប្រភេទ។ “អាណាចក្រ” របស់រលោកស្រី បានចាប់ផ្ដើមពីពេលនោះមក។ Coco Chanel យល់ថា មានតែការប្រឹងប្រែង កំណត់ទិសដៅរបស់ខ្លួន ដោយខ្លួនឯង ទើបអាចឈានដល់ជោគជ័យ។

/ហ៊ានធ្វើការផ្លាស់ប្ដូរ​

គេអាចនិយាយបានថា ស្ដ្រីទាំងអស់ ហាក់ដូចជាទទួល​សម្ពាធយ៉ាងធ្ងន់ នៅ​ពេលដែលសម្លៀក​បំពាក់របស់ពួកគេមានលក្ខណៈតឹង ចង្អៀត ដែលពេលខ្លះធ្វើឱ្យមានភាពតប់​ប្រមល់ ពិបាកទ្រាំ។Coco Chanel បានផ្លាស់ប្ដូរទាំងអស់។   លោកស្រីបានផ្ដល់នូវអារម្មណ៍ធូរ​ស្រាល  សេរីភាពដល់ស្រ្ដី  ជួយឱ្យពួកគេរួចផុតពីស្ថានភាពបែកញើសគ្រប់ពេល  ដោយសារតែ​សម្លៀកបំពាក់ដ៏ស្មុកស្មាញ។ ការផ្លាស់ប្ដូររបស់លោកស្រី បាននាំឱ្យមានការពេញចិត្តពីស្ដ្រីទាំងឡាយ។បង្កើតយីហោ គឺជាកម្លាំង​

លោកស្រីបានទាក់ទងជាមួយអតិថិជន   និងស្រាវជ្រាវរកនូវអ្វីដែល​ពួកគេចង់បាន។   Coco Chanel ធ្វើជាអ្នកនាំពាក្យឱ្យក្រុមហ៊ុនរបស់ខ្លួន និងឧទ្ទេសនាមដល់អតិថិជន ចាប់ពីវប្បធម៌ដល់អត្ថន័យថ្មីទាំងស្រុង នៅពេលនិយាយអំពីម៉ូដែលសម្លៀកបំពាក់។ លោកស្រីក៏តែងរក្សានូវអាថ៌កំបាំង ស្ដីអំពីរូបមន្ដទាក់ទិននឹងសម្រស់ ពោរពេញដោយស្ទីលថ្មី។

លោកស្រី ក៏មានសុភាសិតដែលមិនចេះសាបសូន្យ ស្ដីពី “កូនសំណព្វ” Chanel No5 របស់ខ្លួន ដូចជា ៖ “មិនមានភាពថ្លៃថ្នូរណា ដែលមិនមានទឹកអប់។ វាជាគ្រឿងអលង្ការអរូបិយ ប៉ុន្ដែពិបាកបំភ្លេចបំផុតសម្រាប់ស្ដ្រី” ឬថា “ស្ដ្រីដែលមិនប្រើទឹកអប់ គឺមិនមានអនាគត” ។ល។

/Coco Chanel បង្កើតយីហោ Chanel ដែលមានឈ្មោះល្បីល្បាញ ពិសេសគឺទឹកអប់

Coco Chanel បានជួយដល់ស្ដ្រី ដើម្បីបង្កការចាប់អារម្មណ៍ពីសំណាក់បុរសៗដែលខ្លួនចូលចិត្ត ហើយក្រោយមក កាន់កាប់បេះដូងរបស់ពួកគេ ដោយក្លិនក្រអូបប្រហើរបែបថ្លៃថ្នូរ គឺមិនមែនប្រភេទទឹកអប់តម្លៃថោកៗ ដែល “ឆាប់ក្លិន ឆាប់ហើរ” ធ្វើឱ្យគេឆាប់ធុញទ្រាន់នោះទេ។

អ្វីទាំងអស់ដែល Coco Chanel បានធ្វើ គឺដើម្បីស្ដ្រី ដាច់ខាត់មិនមែនដើម្បីបញ្ជោរ ឬមួយ​ជា​ការ​បង្កើនកម្រិតនៃម៉ូដែលប្រភេទតម្លៃថ្លៃនោះដែរ។

មិនហួសពេលក្នុងការធ្វើសាជាថ្មី វាមិនដែលហួសពេលនោះឡើយសម្រាប់ការវិលត្រឡប់មកវិញ ប្រសិនអ្នកមានលក្ខខណ្ឌសមស្រប។ នៅឆ្នាំ ១៩៥៤ ក្រោយពីបាត់មុខរយៈពេល ១៥ឆ្នាំ Coco Chanel បានត្រឡប់មកកាន់ពិភពម៉ូដវិញ។ បើទោះ​ជាលោកស្រី មិនទទួលបានការចាប់អារម្មណ៍ខ្លាំងនៅអឺរ៉ុប ប៉ុន្ដែ អតិថិជនអាមេរិក បែរជាត្រូវ “តម្រៀបជួររង់ចាំ” ការរចនារបស់លោកស្រី។ នៅពេលទទួលមរណភាព ក្នុងវ័យ ៧១ឆ្នាំ លោក Coco Chanel ត្រូវបានគេចាត់ទុកថា ជាអ្នករចនាល្អបំផុតមួយរួប ក្នុងសម័យនោះ។

/គួររំឭកថា លោកស្រី Coco Chanel មានឈ្មោះពេញ គឺ Gabrielle Bonheur Chanel កើតថ្ងៃទី ១៩ សីហា ឆ្នាំ ១៨៨៣ នៅតំបន់ Saumur ប្រទេសបារាំង។ លោកស្រីបានទទួលមរណភាពនៅថ្ងៃទី ១០ មករា ឆ្នាំ ១៩៧១ នៅក្រុងបារីស ប្រទេសបារាំង ប៉ុន្ដែត្រូវបានបញ្ចុះសពនៅក្នុងតំបន់ Lausanne នៃប្រទេសស៊្វីស។

ដោយ ៖ តារាប្រភព ៖ Businessinsider/ cafebiz